2023-05-09 02:05
315

ខេត្តបាត់ដំបង៖    កុមារាអាយុ ០៣ឆ្នាំម្នាក់ត្រូវបានចរន្តខ្សែភ្លើងឆ...ក់បណ្តាលអោយស្លា...ប់យ៉ាង អាណោចអធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣នៅ​ចំណុច​ក្រុម​ទី៩​ ស្ថិតក្នុងភូមិ.​រ៉ា​ ឃុំ​ធិបតី​ ស្រុក​គាស់ក្រឡ​ ខេត្ត​បាត់ដំបង​ ។

បើតាមការលើកឡើងពីម្តាយក្មេងរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបាន​ចេញ​មកបោសផ្ទះនៅខាងក្រៅ​ ដោយទុកជនរងគ្រោះឈ្មោះ​ គឹម​ស៊ាង​ មករា​ ភេទប្រុស​ អាយុ​ ៣ឆ្នាំ អោយ​លេងនៅក្នុងផ្ទះពីរនាក់បងស្រី​ឈ្មោះ​ គឹម​ស៊ាង​ រីណា​ អាយុ​ ៥ឆ្នាំ​ ​ហើយ​ក្រោយមកឈ្មោះ​ គឹម​ស៊ាង​ មករា​ (ស..ព)​បាន​ដក​ទូរស័ព្ទ​ដៃដែលម្ដាយ​របស់​ស..ពបានសាកថ្មរនៅក្នុង​ផ្ទះ​យកមកលេងក៏បណ្ដាលអោយឆ..ក់ស្លា...ប់​តែ្តម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យនិងកំណត់ហេតុប្រគល់សាកសពអោយទៅ អាណាព្យាបាលដើម្បីរៀបចំចាត់ចែងតាមប្រពៃណីនៃព្រះសាសនា។