2023-07-03 05:07
164

ខេត្តសៀមរាប ៖ ករណីអគិ្គភ័យឆាបឆេះរថយន្តម៉ាក Audi ស៊េរីឆ្នាំ២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-6283 នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ មុខភោជនីយដ្ឋានរតនៈចិន្តា ស្ថិតនៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាបនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទីព្រឹក មាន ។

ម្ចាស់រថយន្តឈ្មោះ ស៊ុយ យ៉ាហួរ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា : បណ្ដាលឱ្យរងការខូចខាត ខ្សែភ្លើង និងគ្រឿងបំពាក់ជុំវិញម៉ាសុីនរថយន្ត ស្ទើរទាំងស្រុង ។

ករណីនេះដោយមូលហេតុ: ឆ្លងចរន្តខ្សែភ្លើងម៉ាសុីនរថយន្ត ទើបឈានដល់មានករណីឆេះបង្កឲ្យមានការភ្ញាក់ផ្អើល។ 

ករណី​នេះ​កម្លាំង​នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចុះ​ពន្លត់​អគ្គិភ័យ​នេះ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ​ចំនួន ​០១គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ទើប​គ្រប់គ្រង​ស្ថានការណ៍​អគ្គិ​ភ័យ​នេះ​បាន​ ៕