2024-02-27 01:02
79

ថ្មីទៀតហើយ! គូរស្នេហ៍ហាយសូរមួយគូរក្រោយរៀបការរួចជាង ៣ខែមិនទូទាត់ឲ្យថ្លៃចំណាយលើភ្លេងខ្មែរ ជាងថត របាំ តែងផ្ទះ ចុងភៅ អ្នកដើរហែរជំនូន និងរានក្រុងពាលី ប៉ុន្តែបង្ហោះលើបណ្តាញសង្គមបង្អូនកាតលុយពេញៗដៃ និងទិញគ្រឿងអលង្ការតែងលម្អខ្លួនតម្លៃរាប់ពាន់ដុល្លារ រាប់ម៉ឺនដុល្លារ។ 
   គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «សំអាងការ រស្មីឧត្តម» បានសរសេរផ្តាំទៅគូរស្វាមីភរិយាមួយគូរដែលទើបនឹងរៀបការបាន ៣ខែ និងបានបង្ហោះបង្អូតនូវលុយកាត់ គ្រឿងអលង្កា និងការហូបចុករបៀបអភិជន ដោយមានសំណេរដើមថា «សុខទុក្ខយ៉ាងណាហើយគូស្វាមីភរិយាជាទីស្រលាញ់?  រៀបការ ៣ខែជាងហើយ តេទៅមិនទទួលទូរសព្ទសោះ ចង់ផ្ញើក្តីនឹករលឹកពីចម្ងាយផង មាន (ភ្លេងខ្មែរ ជាងថត របាំ តែងផ្ទះ ចុងភៅ អ្នកដើរហែរជំនូន រានក្រុងពាលី) ព្រោះបើឃើញក្នុងហ្វេសបុកដូចជាសុខជាខ្លាំងសង្ឃឹមថានឹងនឹកដល់ពួកខ្ញុំវិញខ្លះដែរ»។ 
   ក្រោយមានការបង្ហោះលើបណ្តាញសង្គមរបស់ម្ចាស់សំអាងការបែបនេះ មហាជនដែលជាអ្នកនិយមលេងបណ្តាញសង្គមបាននាំគ្នាបញ្ចេញមតិរិះគន់កប់មាត់ទៅលើគូរស្នេហ៍ហាយសូ ដែលមុខក្រាស់ការ រួចជំពាក់ថ្លៃចំណាយផ្សេងៗមិនព្រមទូទាត់សងបែរជានាំគ្នាបង្អូនភាពហឺហាឡូយឆាយ៉ាងសប្បាយទៅវីញ។ 
  ពាក់ព័ន្ធករណីនេះ អង្គភាពយើងមិនអាចសុំការបកស្រាយពីសាមីខ្លួនដែលរងការចោទប្រកាន់បានឡើយហើយអង្គភាពយើងរងចាំទទួលរងចាំការបកស្រាយគ្រប់ពេលវេលាផងដែរ ស្របទៅតាមច្បាប់ស្តីពីរបបសារព័ត៌មាន៕