2024-03-28 03:03
40

ព្រះវិហារ៖  កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ លោកឩត្តមសេនីយ៏ត្រី កងសៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកបានដឹកនាំមន្រី្តក្រោមឱវាទ ចូលរួមគោរពវិញាណក្ខន្ធសពលោកវរសេនីយ៏ទោ ហ៊ុន សារ៉ាវុធប្រធានមន្ទីរស្រាវជ្រាវនឹងបង្ក្រាបបទល្មើស នៃទីបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តព្រះវិហារដែលបានទទួលមរណះភាព ដោយសាររោគាពាធ៍ កាលពីថ្ងៃទី២៤ខែមីនាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ នៅគេហដ្ឋានសព ឋិតក្នុងភូមិភារកិច្ចសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី កង សៅគុណមេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ក៍បានពាំនាំនូវការផ្តាំផ្ញើនឹងចូលរួមរំលែកមរណះទុក្ខពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងរូបលោកផ្ទាល់ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ ជូនចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់នូវធន់ធានដ៍កម្រ ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ។

ជាចុងក្រោយលោកមេបញ្ជាការ ក៏បាននាំយកថវិការ ដែលកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លា ផ្ទាល់ខ្លួនពីរូបលោកផ្ទាល់ ព្រមទាំង មេបញ្ជាការង នាយ នាយរង នឹងពលអាវុធហត្ថមិត្តរួមអាជីព សរុបប្រមាណជាង ៧លាន នឹង២០មុឺនរៀល ដើម្បីប្រគល់ជូនដល់ ក្រុមគ្រសារនៃសពដើម្បីចាត់ចែង រៀបចំធ្វើបុណ្បតាមប្រពៃណី ៕ ដោយ៖ ទ្រី សុផល