2023-03-29 11:03
482

កំពង់ស្ពឺ៖ ពិតជាជីវិតថ្លៃក្នុងចំណោម១០០០គ្រោះថ្នាក់ បុរសជនជាតិចិនម្នាក់បើកបរក្នុងល្បឿនលឿន រួចធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់រថយន្តរងការខួចស្ទើរទាំងស្រុង ប៉ុន្តែគ្នាបើកគ្មានគ្រោះថ្នាក់ចេញមកដើរយ៉ាងរំភើយគ្មានបញ្ហាអ្វីទាំងអស់ គ្រាន់តែដាច់រលាតបន្តិបន្តួច។

ករណីគ្រោះថ្នាក់ចរាចរណ៍ ជនជាតិចិនបើកដូចហោះ ក្រឡាប់រថយន្ដដូចក្នុងខ្សែភាពយន្តបរទេសនេះ កើតឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ (៧-៨) នៅភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រថយន្តមួយគ្រឿង ម៉ាកហាយឡែនឌឺ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AP-2217 អ្នកបើកបរឈ្មោះ YANG ZHONGHUA ភេទប្រុស ជនជាតិចិន ធ្វើដំណើរពីកើតឆ្ពោះទៅលិចលុះមកដល់ចំណុចខាងលើបានគេចម៉ូតូមួយគ្រឿង ដែលកំពុងបើកឆ្លងផ្លូវហើយរថយន្តក៏បានរ៉េចង្កូតធ្លាក់ផ្លូវត្រឡប់ជាច្រើនត្រឡប់ផ្ងាជើង។ ប្រភពបន្តទៀតថា ក្រោយពេលកើតហេតុ តៃកុងរថយន្តជាជនជាតិចិនចេញពីក្នុងរថយន្តដើរយ៉ាងរំភើយគ្មានគ្រោះថ្នាក់អីបន្តិច។

នគរបាលបញ្ជាក់ថា ពិតជាសំណាងល្អមែន! បើពិនិត្យមើលស្ថានភាពនៃការក្រឡប់នេះ អ្នកបើកបរសង្ឃឹមមានជីវិតតិចតួចណាស់រថយន្តខូចខាតយ៉ាងធ្ងន់បំផុត។ ចំណែលម្ចាស់រថយន្តគ្រាន់តែរលាត់ដៃ រលាតជើងបន្តិចបន្តូច និងបានទាក់ទងរថយន្តស្ទូចមកដោយខ្លួនឯងយកទៅជួសជុល និងចៃដន្យមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕