2023-10-17 05:10
293

(កំពត) ៖  នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣នេះមានករណីរថយន្តបុកស្ត្រីអាកកុលចរិតម្នាក់ស្លាប់នៅកណ្តាលផ្លូវចូលភោជនីយដ្ឋានហេបភីដាលីង បានបើករត់គេចខ្លួនបាត់មោល នៅជិតផ្លូវជាតិលេខ៣៣ សមត្ថកិច្ចបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចមុខផ្លូវចូលភោជនីយដ្ឋានហេបភីដាលីង ដែលស្ថិតនៅក្នុងភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិចស្រុកកំពង់ត្រាចខេត្តកំពត។

បើយោងតាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនិងសមត្ថកិច្ចអធិការនគរបាលស្រុកកំពង់ត្រាច បានឲ្យដឹងថាសព្វស្ត្រីអាក់កុលចរិតរូបនោះ ត្រូវបានគេស្គាល់ឈ្មោះ យ៉ុំាង ម៉ាច មានអាយុប្រហែលជាង ៦០ ឆ្នាំ រស់នៅភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

លទ្ធផលសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានបញ្ជាក់ឲ្យដឹងថានេះជាករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារក្រោយពីពិនិត្យលើសាកសពឃើញមានរបួសរលាត់បែកក្បាលនិងមានស្នាមរលាត់ខ្នងនៅជិតនេះក៏មានថ្នាក់ស្នាមកង់រថយន្តបុកអូសទើបសមត្ថកិច្ចសន្តិដ្ឋានជាករណីគ្រោះថ្នាក់ចរាចរណ៍ហើយអ្នកបើក ប កំពុងរត់គេចខ្លួនដូច្នេះហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរុករករថយន្តបង្កនោះយកមកដោះស្រាយទៅតាមនីតិវិធីច្បាប់។

ដូច្នេះហើយជាអកុសលស្ត្រីអាក់កុលចរិតខាងលើដែលមានសតិមិនគ្រប់រូបនេះ ក្រោយពីសមត្ថកិច្ចបានចុះទៅពិនិត្យនិងធ្វើកុសលបច្ច័យដើម្បីរកឱ្យឃើញរួចនេះជាករណីគ្រោះថ្នាក់ចរាចរណ៍ពិតមែនហើយសមត្ថកិច្ចក៍បានប្រគល់សាកសពឱ្យបងប្អូននិងក្រុមគ្រួសារសាច់ញាតិបានដឹកតាមរថយន្តសង្គ្រោះយកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅវត្តទួលខ្សាច់ ហៅវត្តកោះផ្តៅ ស្ថិតនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត។(សឹង រ៉ាត់)