2024-02-10 09:02
71

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន០៥នាក់ ពាក់ព័ន្ធករណី «លួចមានស្ថានទម្ងន់ទោស» កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានព្រហ្មទណ្ឌ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ដោយអនុវត្តតាមបទបញ្ជាពី  ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានចាប់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ ពាក់ព័ន្ធករណី «លួចមានស្ថានទម្ងន់ទោស»។

ក្រុមជនសង្ស័យជាមុខសញ្ញាពាក់ព័ន្ធទាំង ០៥នាក់ នោះរួមមាន៖ ១៖ ឈ្មោះ សន ភត្រ្ដា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិសូឡា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ២៖ ឈ្មោះ នួន សុខចំរេីន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិកូនខ្ចី សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ៣៖ ឈ្មោះ ឆន ស្រីនិច ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិសូឡា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ៤៖ ឈ្មោះ អ៊ូ ភារុណ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះ២៥៦ ផ្លូវលំ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង៥៖ ឈ្មោះ សំ ចាន់ណារី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះលេខ៥ ផ្លូវលំ ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បញ្ញាក់ថា ក្នុតប្រតិបត្តិការបង្ក្រាបខាងលើ ដោយមានការសម្របសម្រួលពី លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

បច្ចុប្បន្ន ជនសង្ស័យប្រុស-ស្រីទាំង ០៥នាក់សនត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕