2024-01-25 10:01
52

 ភ្នំពេញ ៖     កាលពីវេលាម៉ោង ១ និង ៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវបុរីអង្គរ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញមានរថយន្ត Lexus HS 250h មួយគ្រឿង បានបើកបុករះបង្គោលថ្មនិងដើមផ្កាលើសួនពុះចែកទ្រូងផ្លូវហើយក្រឡាប់ជាច្រើនត្រឡប់រងការខូចខាតយ៉ាងដំណំ ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្កម៉ាក Lexus HS 250h ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ2CA-1619 បានធ្វើដំណើរតាមបណ្ដោយផ្លូវបុរីអង្គរក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន រួចបានបុករះបង្គោលថ្មចំនួន០១ និងដើមផ្កាលើសួនពុះចែកទ្រូងផ្លូវជាច្រើនដើមបណ្ដាលឲ្យរងការខូចខាត ខណៈដែលរថយន្តបង្កបានក្រឡាប់ជាច្រើនត្រឡប់ខូចខាតយ៉ាងដំណំ ។

ក្នុងករណីនេះគេពុំដឹងថាអ្នកបើកបររងរបួសឬយ៉ាងណានោះទេ បន្ទាប់ពីកើតហេតុ ពីព្រោះគេឃើញតែរថយន្តបង្កនៅនឹងកន្លែងតែប៉ុណ្ណោះ។ 
    ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕