2024-02-23 06:02
57

នាវាកងស្វ័យការពារកងទ័ពជើងទឹកជប៉ុនចំនួន២គ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីទស្សនកិច្ចរយៈពេល ០៣ ថ្ងៃចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៤ ។

 ក្នុងដំណើរទស្សនកិច្ចរបស់នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុននាឪកាសនេះក៏ទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ជាច្រើនរូបផងដែរ ។

 បើតាមលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរង បានលើកឡើងថាដំណើរទស្សនកិច្ចនេះដឹកនាំដោយលោកវរ:នាវីឯក យូណាជីហារ៉ ម៉ាកូតូ មេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺន ស្វ័យការពារជប៉ុន នាវាទី១ មាននាវិកសរុប ចំនួន 260 នាក់ដឹកនាំដោយមេបញ្ជាការ លោក វរនាវីទោ កានីម៉ារូ រីយូហៃ។ទី២ មាននាវិកសរុបចំនួន  175 នាក់ដឹកនាំដោយមេបញ្ជាការ លោក វរនាវីទោ គីណូហ្សីតា យូតាកា ។

 ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាវាកងស្វ័យការពារជើងទឹកជប៉ុននៅក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេលបីថ្ងៃនេះគឺដើម្បីបង្កើននូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ កម្ពុជា ជប៉ុន ហើយនៅក្នុងដំណើរទស្សនកិច្ចនេះដែរគណៈប្រតិភូនាវាកងស្វ័យការពារជើងទឹកជប៉ុនក៏បានចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញា ធរខេត្ត មេបញ្ជាការមូលដ្ឋានសមុទ្ររាម បន្ទាប់មកក៏មានគម្រោងទស្សន:កិច្ចនៅតាមតំបន់ទេសចរណ៍ក្នុងខេត្តព្រះសីហនុ,រាជធានីភ្នំពេញនិងទីវត្តអារាម ដើម្បីបានយល់ដឹងអំពីវប្បធម៌ប្រពៃណី របស់ប្រទេសកម្ពុជាយើងផងដែរ៕