2023-06-08 04:06
490


  ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបានបញ្ជូនខ្លួនយុវជនមេការការ៉េមកីម្នាក់ទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៣នេះ។


   សមត្ថកិច្ចប្រាប់ថាៈ ការឃាត់ខ្លួនយុវជនម្នាក់នេះគឺតាមដីកាបង្គាប់ឱ្យចាប់ខ្លួនមេក្រុមការ៉េមកីនិងមុខសញ្ញាជួញដូរប្រើប្រាស់គ្រឿងញៀនកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
   លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា៖ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនតាមដីកាតុលាការមានឈ្មោះ គង់ ចិនតឺ ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
លោកបានបញ្ជាក់ថា៖ ការឃាត់ខ្លួនជនសង្ស័យត្រូវបានអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនសំណុំរឿងព្រហ្មទណ្ឌលេខ៨៥៦ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១របស់តំណាងអយ្យការអមសាលាដំបូងខេត្តដែលបានចោទប្រកាន់ពីបទ(ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទៅវិញទៅមកដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នៅភូមិ-សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
  លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា៖ ក្រោយទទួលបានដីកាកម្លាំងជំនាញបានចុះស្រាវជ្រាវឃាត់ខ្លួនហើយជនសង្ស័យឈ្មោះ គង់ ចិនតឺ ជាមុខសញ្ញាមេក្រុមការ៉េមកីនិងជួញដូរគ្រឿងញៀនយ៉ាងសកម្មនិងបង្កអសន្តិសុខក្នុងក្រុងសិរីសោភ័ណ ហើយជនសង្ដ័យខាងលើនេះបន្ទាប់ពីសមត្ថកិច្ចសាកសួរព័ត៌មានរួចរាល់នឹងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕