2023-10-27 01:10
320

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបង្រ្កាបជាក់ស្តែងករណី លួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) ដោយឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ៦នាក់។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣០នាទី ត្រង់ចំណុចខាងមុខបុរីភ្នំពេញថ្មី ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហួយ ប៉ូវាសនាហៅ ប៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីឥវ៉ាន់ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

  ជនសង្ស័យចំនួន០៦នាក់៖

 ១-ឈ្មោះ លួង វិនសុខហាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបឹងទំពន់២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ គឹម ហាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៣-ឈ្មោះ ស្រ៊ុន ម៉េងលាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។   
៤-ឈ្មោះ វឿន ប៉ាក់ទីយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  
៥-ឈ្មោះ ប្រាក់ វេហារ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 
៦-ឈ្មោះ ខេ ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅឈូកវ៉ា២ សង្កត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

សម្ភារៈបន្សល់ទុក៖ ម៉ូតូ០២៣គ្រឿង, ទូរស័ព្ទដៃ០២គ្រឿង, កាបូប ស្ពាយពណ៌ត្រេអុី ចំនួន០១។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរយកចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី ៕