2023-06-20 09:06
180


ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចបង្ហាញមុខក្រុមចោរឆក់យ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិ ០៦លើក។ 


ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម  ឧត្តមសេនីយ៍ឯក  ស  ថេត  អគ្គស្នងការរង  និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង២០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ជាបន្តបន្ទាប់ នៅចំណុចមុខស្ថាននីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ  ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ចំនួន ០៦ ករណី។ 
ករណីទី១- ឆក់ទូរសព្ទដៃ ម៉ាក អាយហ្វូន ១២ប្រូម៉េក ពណ៌ខៀវ បានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ ២៤៧ ផ្លូវលេខ១៥០ ក្រុម២៩ ភូមិ១០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៩និង២៩ នាទី។ 
ករណីទី២- ឆក់កាបូបស្ពាយ ប្រព្រឹត្តនៅចំណុចមុខហាងយីហោឆព្វណ្ណ  ផ្លូវលេខ៣៤៨ ភូមិ៦ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៤និង៣៤នាទី។ 
ករណីទី៣- ឆក់ទូរសព្ទ ម៉ាក អាយហ្វូន ១១ ពណ៌ ក្រហម ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ ១១២ E0 ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១២និង៣០នាទី។   
ករណីទី៤- ឆក់ទូរសព្ទ ម៉ាកអូប៉ូ ពណ៌ខ្មៅ ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ១១២ E0 ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១២និង១០នាទី។  
ករណីទី៥- ឆក់ទូរសព្ទ ម៉ាក សាំសុង ពណ៌ស្វាយ ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ ១០៤E0 ផ្លូវ២១៧ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១១និង៣០នាទី។  
ករណីទី៦- ឆក់ទូរសព្ទ ម៉ាក អាយហ្វូន ១១ ពណ៌ ក្រហម ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ៨២ ផ្លូវ២១៧ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១១និង៣០នាទី។  
ចំពោះវត្ថុតាងចាប់យកម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JM-9855 ,ម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1JU-8357។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕