2023-06-19 06:06
222


ព្រះសីហនុ៖ មុខសញ្ញាដៃស្អិត ចំនួន ០២នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នឿស្នងការនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច ប៉ុន្តែគេចខ្លួនមិនរួច។


ករណីបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៣និង០០នាទី 
ទាបភ្លឺ នៅចំណុចក្រោយភ្នំមាសចាស់ ក្នុងភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋល្អ បានរាយការណ៍ប្រាប់សមត្ថកិច្ច មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដា C125 ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរសព្ទ ០១គ្រឿង ម៉ាក Iphone 12 ProMax ពណ៌ទឹកប៊ិច ដែលជារបស់ជនរងគ្រោះជនជាតិចិនរួចជិះម៉ូតូរត់គេចខ្លួនបាត់។
នគរបាលបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០២នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។
ចំពោះសម្ភារជាវត្ថុតាងចាប់យកបាន រួមមាន៖ ទូរស័ព្ទ ចំនួន ០៣គ្រឿង ០១គ្រឿង ម៉ាក Iphone 12 ProMax ពណ៌ទឹកប៊ិច ជាផលនៃអំពើលួច ,ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា C125 ពណ៌ខ្មៅ មធ្យោបាយធ្វើសកម្មភាព។

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសួរនាំ និងកសាងសំណុំបញ្ជូនទៅកាន់តិលាការ៕