2024-03-22 05:03
34

កំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនក្រុមអ្នកលេងល្បែងស៊ីសងចំនួន១៧នាក់ កាលពីវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី២១ ខែមីនាឆ្នាំ២០២៤នៅចំណុចបឹងវត្តត្រពាំងគង ស្ថិតក្នុងភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

 តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាមនុស្សទាំង១៧នាក់ខាងលើនេះត្រូវបានកម្លាំងយើងឃាត់ខ្លួនជាក់ស្តែងខណៈកំពុងប្រមូលផ្តុំគ្នាលែងល្បែងស៊ីសងខុសច្បាប់នៅចំណុចតូបលក់ដូរ មួយកន្លែងនៅជាប់មាត់បឹង ដែលក្នុងនោះទី១ឈ្មោះឈុន សុរិយា ភេទប្រុស អាយុ២២ឆ្នាំ ទី២-ឈ្មោះ អ៉ីវ ណាលិ ភេទប្រុស អាយុ ២២ឆ្នាំ ទី៣-ឈ្មោះ ខុន មាន ភេទប្រុស អាយុ២៥ឆ្នាំ ទី៤-ឈ្មោះ គុយ សុធី ភេទប្រុស អាយុ ២០ឆ្នាំ ទី៥-ឈ្មោះ អ៊ុន វ៉ាឃីម ភេទប្រុស អាយុ ២០ឆ្នាំ ទី៦-ឈ្មោះ សយ សំអាត ភេទប្រុស អាយុ ៣០ឆ្នាំ ាំទី៧- ឈ្មោះ ហៀង ពន្លឺ ភេទប្រុស អាយុ ៣៤ឆ្នាំ ទី៨-ឈ្មោះ ខៀវ ចាន់លី ហៅខួច ភេទប្រុស អាយុ ១៨ឆ្នាំ  ទី៩-ឈ្មោះ ហ៊ុ ចាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំ ទី១០-ឈ្មោះ ម៉ុន ដានី ហៅបារាំង អាយុ ១៦ឆ្នាំទី១១-ឈ្មោះ រឿន សំអូន អាយុ ១៦ឆ្នាំ ទី១២-ឈ្មោះ ផល ចំរើន ភេទប្រុស អាយុ ១៧ឆ្នាំ ទី១៣-ឈ្មោះ ហួន គីមហ៊ុយ ភេទប្រុស អាយុ ២១ឆ្នាំ ទី១៤- ឈ្មោះយន សុខអាន ភេទប្រុស អាយុ ២២ឆ្នាំ ទី១៥-ឈ្មោះ អ៉ីវ ប្រុសស្នា ភេទប្រុស អាយុ ២៣ឆ្នាំ ទី១៦-ឈ្មោះ ម៉ា លឹមឌីណា ភេទប្រុស អាយុ ២២ឆ្នាំនិងទី១៧-ឈ្មោះ ម៉ុន វីរ:យុទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ  ។នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចក៏បានដកហូតវត្ថុតាងបៀរចំនួន២ហ៊ូ ម៉ូតូចំនួន ៩គ្រឿង និង លុយចំនួន ៥១.០០០ រៀលផងដែរ ។

 បន្ទាប់ពីឃាត់ខ្លួនក្រុមអ្នកញៀនល្បែងស៊ីសងទាំង១៧នាក់ខាងលើនេះត្រូវបានសមត្ថកិច្ចបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទងដើម្បីធ្វើការសាកសួរនិងរង់ចាំមានវិធានការបន្តតាមនីតិវិធី ។