2024-01-19 04:01
74

ខេត្តស្វាយរៀង៖ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនារសៀលថ្ងៃទី១៩ខែមករាឆ្នាំ២០២៤នេះថា ការឃាត់ខ្លួនករណីឆ្លងដែនខុសច្បាប់បានធ្វើឡើងនៅវេលាម៉ោង៩និង២៥នាទី ថ្ងៃទី១៨ខែមករាឆ្នាំ២០២៤ នៅព្រំដែនកម្ពុជា-វៀតណាមចន្លោះបង្គោលលេខ១៥៣-១៥៤ស្ថិតក្នុងភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនជាតិចិន៤នាក់ឆ្លងដែនខុសច្បាប់នៅស្រុកស្វាយទាប ។
ប្រភពបន្តថា ជនជាតិចិនឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជាចំនួន០៤នាក់មាន៖
១-ឈ្មោះ គូ បាវណាន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅខេត្តសានស៊ី ក្រុងយៀកអាន ប្រទេសចិន។
២-ឈ្មោះ ចែង អុីមីញ ភេទប្រុសអាយុ២៩ឆ្នាំ មានទីលំនៅខេត្ត ហឺណាន ក្រុងណានយាង ប្រទេសចិន។
៣-ឈ្មោះចិន សិន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅខេត្តអានហើយ ក្រុងប៉ានប៉ុ ប្រទេសចិន។
៤-ឈ្មោះ ហ្វូ ស័រ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅនីម៉ុងកូ ក្រុងថុងលេវ ប្រទេសចិន គ្មានលិខិតឆ្លងដែនទាំង០៤នាក់។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន៤នាក់ខាងលើនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីចាត់ការតាមច្បាប់៕