2024-03-25 04:03
29

ថ្ងៃចន្ទ ១ រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤អំណោយដ៍ ថ្លៃថ្លា របស់លោកឧកញ៉ាទៀង ថៃ និង លោកជំទាវ វណ្ណ លុយ
បានឧបត្ថម្ភជូន អតីត: យុទ្ធជន យោធភូមិភាគពិសេស កងទ័ពជើងគោក ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ។

ជាក់ស្ដែងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ វ៉ាន់ លុយ បានប្រគល់តួនាទីជូនលោកស្រី វរសេនីយ៍ឯក ទេព សុមនា នាយសេនាធិការរង ប្រធានយេនឌ័រ យោធភូមិភាគពិសេស និង ក្រុមការងារ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា និងលោកជំទាវ បាននាំយកថវិកា ៤០មុឺនរៀល និងគ្រឿងបរិភោគ មួយចំនួន ។

ក្រុមការងារបាននាំយកនូវពាក្យផ្ដាំ ផ្ញើសួរសុខទុក្ខ និងជូនពរដល់ឧត្តមសេនីយ៍ត្រី ឈុំ នុម្នី ឱ្យឆាប់ជាសះស្បើយ ។
បន្ទាប់ពីបានទទួលអំណោយដ៍ ថ្លៃថ្លារបស់លោកឧកញ៉ា និងលោកជំទាវរួចមក ឧត្តមសេនីយ៍ត្រី ឈុំ នុម្នី. បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារជាពិសេសសូមគោរពជូនពរលោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ វ៉ាន់ លុយ ព្រមទាំងបុត្រា បុត្រី ជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើន កុំបីឃ្លៀងឃ្លាតឡើយ ។