2023-08-10 05:08
138


ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបើករថយន្តយ៉ាងលឿនទៅបុករថយន្តធុនធំដឹកសាំងពីក្រោយ ខណៈពេលដែលរថយន្តនេះកំពុងតែឈប់ភ្លើងស្តុបយ៉ាងពេញទំហឹង ។ 
   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ទី១០ ខែសីហា ឆ្នាំ២០២៣នៅត្រង់ចំណុចភ្លើងស្តុបវត្តនិរោធ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
   តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តធុនធំដឹកសាំង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3G.1012 កំពុងតែឈប់រង់ចាំភ្លើងស្តុបពណ៌បៃតង ក៏ស្រាប់តែមានរថយន្តឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BA.6683 បើកបរដោយស្ត្រីម្នាក់តាមបណ្ដោយផ្លូវជាតិលេខ១ក្នុង ទិសដៅពីលិចមកកើតយ៉ាងលឿនបានមកបុកចំពីក្រោយរថយន្តដឹកសាំងពេញទំហឹងបណ្ដាលឱ្យរថយន្តឡង់គ្រីស័រខូចខ្ទេចផ្នែកខាងមុខនិងរងរបួសស្ត្រីដែលជាអ្នកបើកធ្ងន់ ហើយភ្លាមៗត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
  ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕