2023-03-23 10:03
517

 

   ខេត្តប៉ៃលិន៖ កាលពីថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២៣ ដោយមានការចង្អុលដឹកនាំពីលោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តប៉ៃលិន លោកស្រី ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាបានដឹកនាំក្រុមប្រតិបត្តិសាខា ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចំនួន ២១នាក់ ស្រី៤នាក់ចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ជូនក្រុមគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីវេលាម៉ោង ១៥:៤០នាទីល្ងាចនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ចំនួន៥ខ្នងផ្ទះ ក្នុងនោះមាន៖

១-មេគ្រួសារឈ្មោះ សួស សល់ឥតផល ភេទប្រុស អាយុ៦២ឆ្នាំ ផ្ទះទំហំ ៤ម៉ែត្រ×៦ ម៉ែត្រ ខ្យល់កន្ត្រាក់វាយរបើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន១២សន្លឹក ស្ថិតក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

២-មេគ្រួសារឈ្មោះ ធឹក ទិត្យ ភេទប្រុស អាយុ៥៤ឆ្នាំ ផ្ទះទំហំ ៦ម៉ែត្រ×៨ម៉ែត្រ ខ្យល់កន្ត្រាក់បានវាយរបើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន១៤សន្លឹក ស្ថិតក្នុងភូមិ កោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

៣-មេគ្រួសារឈ្មោះ ជូ មួក ភេទប្រុស អាយុ៦៥ឆ្នាំ ផ្ទះទំហំ ៤ម៉ែត្រ×៦ ម៉ែត្រ ខ្យល់កន្ត្រាក់វាយរបើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន ១២សន្លឹក ស្ថិតក្នុងភូមិ កោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

៤-មេគ្រួសារឈ្មោះ ភិន ទូច ភេទប្រុស អាយុ៥៨ឆ្នាំ ផ្ទះទំហំ ៥ម៉ែត្រ×៧ម៉ែត្រ ខ្យល់កន្ត្រាក់វាយរបើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន ២៥សន្លឹក ស្ថិតក្នុងភូមិស្រែអន្រ្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

៥-មេគ្រួសារឈ្មោះ ដៀវ ដឿន ភេទប្រុស អាយុ៦០ឆ្នាំ ផ្ទះទំហំ ៥ម៉ែត្រ×៦ ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសី ទទួលបានស័ង្កសីចំនួន ១៥សន្លឹក ស្ថិតក្នុងភូមិ ស្រែអន្រ្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    អំណោយដែលចែកជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ ៥យួរ និងថវិកា ១០០,០០០ រៀល (មួយរយពាន់រៀលគត់) ។

   ក្នុងឱកាសនេះ លោកស្រីអនុប្រធានអចិន្រ្តៃយ៍សាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តប៉ៃលិន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ៕