2023-10-10 03:10
275

ភ្នំពេញ៖ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។ 

ក្រសួងធនធានទឹក បានឱ្យដឹងទៀតថា សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣៖
– ប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីបក់ខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
ចាប់ពីនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា៖ 
– បណ្តាខេត្តនៅភាគពាយ័ព្យជាប់នឹងប្រទេសថៃ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យម ទៅបង្ហូរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើ ផ្ទៃដីពី៧០-៨០%។

ចំណែក រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពី ខ្សោយទៅមធ្យម និងមានផ្នែកខ្លះមានភ្លៀងបង្ហូរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយ នឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៤០-៦០%។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕