2023-03-26 07:03
548

កំពង់ធំ៖ សំណុំរឿងឃាតកម្មស្ត្រីម្នាក់អា.កសម្លាប់ប្តីរបស់ខ្លួនខណៈពេកកំពុងដេកលង់លក់ត្រូវបានបំបែកដោយសារមូលហេតុជនដៃដល់ប្រចណ្ឌប្តីដែលបែកគំនិតមានស្រីហើយតែងតែរករឿងឈ្លោះប្រកែក និងវ៉ៃដំច្រំធាក់ស្ទើរាល់ថ្ងៃ ធ្វើអ្វីក៏មិនថែលត្រូវចិត្តទើបសម្លាប់ចោលតែម្តង។ 

ស្ត្រីជាឃាតករសម្លាប់ប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ លាវ លុយ អាយុ ៤៣ឆ្នាំ រស់នៅភូមិដងផ្តៀក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ចំណែកជនរងគ្រោះឈ្មោះ យុន សារៀង ភេទប្រុស អាយុ ៤៤ឆ្នាំ ត្រូវជាប្តីរស់នៅជាមួយគ្នា។ 

គួររំឭកថា កាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅមានករណីឃាតកម្មមួយបានកើតឡើង ក្នុងផ្ទះជនរងគ្រោះនៅភូមិដងផ្តៀក ឃុំប្រាសាទបល្ល័ង្ក ដោយជនរងគ្រោះម្នាក់ត្រូវបានឃាតករអា.កសម្លាប់ពេលកំពុងដេកលង់លក់នៅលើគ្រែក្រោមផ្ទះរួចបានរត់គេចខ្លួនបាត់។ ក្រោយមានករណីនេះ កម្លាំងនគរបាលជំនាញបានស៊ើបអង្កេត ស្រាវជ្រាវ រហូតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ទើបឈានទៅដល់ការឃាត់ខ្លួនស្ត្រីជាប្រពន្ធតែម្តង។ 

ស្ត្រីឈ្មោះ លាវ លុយ ជាជនសង្ស័យបានសារភាពថា ពួកបានរៀបការជាប្តីប្រពន្ធបានកូនចំនួនពីរនាក់ពួកគេធំៗនាំគ្នាទៅធ្វើនៅភ្នំពេញសព្វថ្ងៃរស់នៅពីរយាយតាដូចលលកញីឈ្មោលប៉ុន្តែមួយរយៈពេលនេះប្តីរបស់គាត់ បែកគំនិតមានស្រីផ្សេងហើយតែងតែរករឿងឈ្លោះប្រកែក ប្រើហិង្សាមកលើគាត់ជាប្រពន្ធស្ទើរាល់ថ្ងៃ។ ស្ត្រីជាឃតករបានបន្តទៀតថស ចំពោះរឿងលុយកាក់ចាប់តាំងពីប្តីមានស្រីមក ប្តីមិនដែលឲ្យលុយសម្រាប់ចាយវាយប្រចាំថ្ងៃ ឬទិញម្ហូបអាហារឡើយ។ 

ស្ត្រីជាឃាតករសម្លាប់ប្តី បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ពេលបុរសជាប្តីត្រឡប់មកពីជួបស្រីវិញប្រហែលអសុកម្លាំងប្រាប់ថាដេកគ្រែក្រោមផ្ទះដោយឃើញឱកាសល្អទ្រាំលេងបានយកកាំបិតចែតអា.កសម្លាប់រត់គេចខ្លួនតែម្តង។ បចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ នៅល្ងាចថ្ងៃទី២៤ ខែមីនានេះ ដើម្បីបន្តនិតិវិធីច្បាប់៕