2023-12-13 03:12
108

 ខេត្តស្វាយរៀង៖     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣  ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ។
បុរសកសិករម្នាក់បានបើកត្រាក់ទ័រឡើងលើភ្លឺស្រែខ្ពស់ ចៃដន្យក្រឡាប់ធ្លាក់សង្កត់លើបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិជួយសង្គ្រោះប៉ុន្តែអកុសលហួសពេលទៅហើយ។

  នគរបាលស្រុកស្វាយជ្រំបានអោយដឹងថា បុរសខាងលើមានឈ្មោះងួន លក្ខិណា  អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
   តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះបានបើកត្រាក់ទ័រតែម្នាក់ឯង ខណៈនោះគាត់បានបើកឡើងលើភ្លឺស្រែខ្ពស់ធ្វើឱ្យក្រឡាប់ធ្លាក់សង្កត់ពីលើ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិជួយសង្គ្រោះដែរ ប៉ុន្តែអកុសលហួសពេលទៅហើយ។

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់និងពិនិត្យសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយត្រាក់ទ័រសង្កត់ពីលើប្រាកដមែន ហើយបានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដីសោក សង្រេងបំផុត៕