2023-07-28 09:07
180


   កំពង់ធំ:នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ ដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមទាំងមន្ត្រី សហការជាមួយ មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ទទួលបន្ទុកវិស័យសុខភាពសត្វ និងអាជ្ញាធរមូលដ្ឋាន ភ្នាក់ងារសុខភាពសត្វភូមិ បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកដលើសត្វគោក្របី ជូនកសិករ នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងសត្វគោក្របី នៅដើមរដូវវស្សានេះ។


     លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានលើកឡើងពីលទ្ធផលក្រុមការងារសម្រេចបានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកដល់សត្វគោក្របីសរុបចំនួន១៥០ ក្បាល(ក្របី១០ក្បាល) និងបានផ្តល់នូវវ៉ាក់សាំងសាទឹក៤.០០០កម្រិត,FMD២.០០០កម្រិត ,ថ្នាំព្យាបាល និងសម្ភារបសុពេទ្យមួយចំនួនជូនដល់មន្ត្រីកសិកម្មស្រុក ដើម្បីត្រៀមទុកសម្រាប់សត្វគោក្របីដែលមានបញ្ហាកើតឡើងនៅក្នុងមូលដ្ឋាន។
     លោក ចាន់ បញ្ញាវ័ន្ត បានអំពាវនាវដល់បងប្អូនប្រជាកសិករ ដែលចិញ្ចឹមសត្វគោក្របីបើសិនមានបញ្ហាអ្វីកើតឡើងនៅតាមសហគមន៍ ពិសេសគឺជំងឺពកលើស្បែកជំងឺអុជក្តាម និងជំងឺសាទឹកសូមរាយការណ៍ មកភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ជួយចុះអន្តរាគមន៍ ជូនកសិករក្នុងមូលដ្ឋានរបស់គាត់បានទាន់ពេលវេលា។