2023-07-25 09:07
203


កំពង់ឆ្នាំង៖ អគារសិក្សា ០១ខ្នង សង់អំពីឈើត្រូវបានខ្យល់កន្ត្រាក់វាយប្រហារបណ្តាលឲ្យដួលរលំរៀបដល់ដី នៅវិទ្យាល័យព្រះបាទសុរាម្រិត ក្រុងកំពង់ឆ្នាំង។ 


   ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៦និង៣០នាទីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងវិទ្យាល័យព្រះបាទសុរាម្រិត ស្ថិត នៅក្នុងភូមិដំណាក់ពពួល សង្កាត់កំពង់ ឆ្នាំង ក្រុងកំពង់ឆ្នាំង។ 
   អគារសិក្សាដែលរងការវាយប្រហារដោយសារខ្សល់កន្ត្រាក់នេះ បានសាងសង់ឡើងនៅអំឡុងឆ្នាំ១៩៨៧ គឺមានអាយុកាលជាង ៣០ឆ្នាំ មានចំនួន ០៤បន្ទប់បហើយអគារសិក្សានេះ គណៈកម្មការគ្រប់គ្រងវិទ្យាល័យធ្លាប់បានប្រជុំវាយតម្លៃថា ចាស់ទ្រុឌទ្រោមមិនអាចឲ្យសិស្សចូលរៀនបានឡើយ ដោយព័ទ្ធខ្សែ និងដាក់បំរាមមិនឲ្យសិស្សចេញចូលក្នុងអាគារនេះផងដែរ។ 
   ចំពោះអគារសុក្សានេះ កន្លងមកគណៈគ្រប់គ្រងសាលាបានសុំគោលការទៅការិយាល័យអប់រំក្រុង មន្ទីរអប់រំខេត្ត ដើម្បីរស់រុះរើចេញផងដែរ ហើយខាងមន្ទីរក៏បានបញ្ជូនក្រុមការងារបច្ចេកទេស មកពិនិត្យនិងវាយតម្លៃផងដែរ នៅតែថ្ងៃកំណត់រុះរើចេញតែប៉ុណ្ណោះ៕