2024-02-04 06:02
57

ស្វាយរៀង៖ សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនេីប Lexus 570 បុកម៉ូតូបណ្ដាលឲ្យមនុស្សស្លាប់ ០៣នាក់ នៅនឹងកន្លែងកេីតហេតុយ៉ាងអាណោចអាធ័មបំផុត។
ហេតការណ៍ដ៏រន្ធត់នេះ បានកើតឡើង នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
   តាមសេចក្តីរាយការណ៍បឋម រថយន្តបង្កគ្រោះថ្នាក់ ម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3833 អ្នកបើកបរត្រូវបានចាប់ខ្លួន។ ចំណែកម៉ូតូ ម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-8458 មានជិះឌុបគ្នា ចំនួន ០៣នាក់ ឪពុកម្តាយ និងកូនតូចស្លាប់ទាំងអស់នៅនឹងកន្លែងតែម្តង។
   តាមសាក្សីបាននិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រវាងរថយន្ត Lexus 570 ជាមួយម៉ូតូ គឺទិសដៅធ្វើចរាចរណ៍បញ្ច្រាស់ទិសគ្នា បណ្តាលបុកពេញទំហឹងតែម្តង។
   ក្រោយពេលកើតហេតុ នគរបាលចរាចរបានចុះមកដល់ជួយសម្រួលចរាចរណ៍ និងធ្វើការវាស់វែងប្រមូលវត្ថុតាងយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់។ ចំណែកសពត្រូវបសនប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕