2023-10-18 11:10
375

ភ្នំពេញ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។ 
ការឃាត់ខ្លួននេះកម្លាំងសមត្ថកិច្ចបានធ្វេីឡេីងនៅវេលាម៉ោង ១៥:៣០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី០២ ខណ្ឌពោធិ៍សែនជ័យ។ 

កម្លាំងសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឱ្យអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវករណីនេះពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។

វត្ថុតាំងដកហូតរួមមាន ៖ ម្សៅសក្រាមថ្លាសង្ស័យជាសារធាតុញៀនចំនួន១៣កញ្ចប់ ក្នុងនោះ១កញ្ចប់ធំល្មម, សម្ភារៈវេចខ្ចប់មួយចំនួន, ឧបករណ៍ប្រើប្រាស់និងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕