2023-09-24 04:09
200

(កំពង់ធំ)៖ លោក សាយគឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់រដ្ឋបាលឃុំត្រូវបង្កើនការយកចិត្តទុកដាក់ដល់ជីវភាពប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់។


   លោកថ្លែងក្នុងពេលអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ ចំនួន ១៨ គ្រួសារ នៅក្នុងភូមិសូភី  ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។
   លោកបានធ្វើការណែនាំដល់អាជ្ញាធរភូមិ ឃុំ ក៏ដូចជាអ្នកពាក់ព័ន្ធ ត្រូវធ្វើការថែទាំ ជួសជុលនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសផ្លូវលំទាំងអស់ដែលបានរងគ្រោះដោយទឹកជំនន់ ឡើងវិញឲ្យបានទាន់ពេលវេលា ដើម្បីស្ដារនូវគុណភាពឡើងវិញ និងសម្រួលដល់ការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
   លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដ៏សប្បុរសជនជិតឆ្ងាយ ដែលតែងតែសហការឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗដល់រដ្ឋបាលស្រុកស្ទោង ក្នុងការធ្វើកិច្ចការមនុស្សធម៌ ក៏ដូចជាជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់នៅក្នុងពេលនេះ ក៏ដូចពេលកន្លងមក៕