2024-03-28 04:03
33

ខេត្តប៉ៃលិន÷ នគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា÷មានបុរសម្នាក់ជិះម៉ូតូមិនប្រុងប្រយ័ត្តបើកក្នុងល្បឿនលឿនជ្រុលធ្លាក់ចូលព្រៃ ដួលខ្លួនឯង នៅវេលាម៉ោង០៦និង៣០នាទីថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ករណី (ជិៈម៉ូតូដួលដោយខ្លួនឯង) បណ្តាលអោយរងរបួសមនុស្សចំនួន ០១នាក់ធ្ងន់ ទិសដៅពីត្បូងទៅជើង នៅចំណុចស្រែប្រាំង ស្ថិតក្នុងភូមិ ភ្នំស្ពង់ ឃុំ សាលាក្រៅ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ០១នាក់ និងខូចម៉ូតូ ០១ គ្រឿងធ្ងន់។ 

សមត្ថកិច្ចនគរបាលជំនាញស្រុកបានបន្តថា÷ជនរងគ្រោះឈ្មោះ អុី  រតនា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរទាហាន រស់នៅភូមិ សួនអំពៅកើត សង្តាត់ ប៉ៃលិន ក្រុង ប៉ៃលិន ខេត្ត ប៉ៃលិន។ ម៉ូតូម៉ាកហង់ដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ  ពាក់ស្លាកលេខ ប៉ៃលិន 1B.2544   ពាក់មួកសុវត្ថិភាព។
+ មូលហេតុនៃគ្រោះថ្នាក់:

- កត្តា: មនុស្សបើកបរក្នុងល្បឿនលឿន  ខ្វះការប្រុងប្រយ័ត្ន ។
+ បច្ចុប្បន្ន ជនរងគ្រោះខាងលើត្រូវបានរថយន្តសង្គ្រោះ បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន  ចំណែកម៉ូតូត្រូវបានយកសាច់ញាតិយកទៅជួសជុល ។ដោយ÷ស  សារឿន