2024-01-23 08:01
125

ភ្នំពេញ៖  បុរសម្នាក់ បានធ្វើអត្តឃាតអា.កសម្លាប់ខ្លួនឯងមិនបានសម្រេច ដោយឈាមហូរស្រោចជោគខ្លួន ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ជួសហៅសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយសង្ស័យមកពីវិបត្តិផ្លូវចិត្ត។

ករណីធ្វើអត្តឃាតសម្លាប់ខ្លួនមិនបានសម្រេច ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៥និង០០នាទី ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នៅ ឡឹង ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅបន្ទប់ជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជ ធានីភ្នំពេញ ។ 

ក្រោយទួលព័ត៌មាន កម្លាំងជំនាញនៃប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈ (មន្ទីពេទ្យលោកសង្ឃ)៕