2024-04-03 03:04
38

ខេត្តកំពង់ស្ពឺ៖    កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឆេះការដ្ឋានក្រុមហ៊ុនធ្វើផ្លូវល្បឿនលឿននៅខាងកើតភូមិពងទឹក ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ការដ្ឋានក្រុមហ៊ុនផ្លូវល្បឿនលឿនមានករណីភ្លើងឆេះក្ដាពុម្ព និងសំបកកង់ឡានចាស់ៗនៅក្នុងការដ្ឋាន ខាងកើតភូមិពងទឹក ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មូលហេតុ៖ បណ្តាលមកពីឆេះជើងជ្រាំងស្រូវដែលពលរដ្ឋច្រូតកាត់រួចពីវាលស្រែរួចរាលចូលឆេះដល់ក្នុងការដ្ឋានតែម្តង។
សមត្ថកិច្ចបានបន្តទៀតថាជា លទ្ធផលកិច្ចប្រតិបត្តិការ÷ ប្រើប្រាស់រថយន្ដចំនួន០៤គ្រឿង ក្នុងនោះ រថយន្ដស្នងការដ្ឋានចំនួន១គ្រឿង រថយន្ដអធិការដ្ឋាននគរបាលក្រុងច្បារមនចំនួន១គ្រឿង រថយន្ដក្រុមហ៊ុនឈុនទ្រី ចំនួន១គ្រឿង និងរថយន្ដអធិការដ្ឋាននគរបាលស្រុកសំរោងទងចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់៤រថយន្ដ៕