2024-03-21 08:03
47

ខេត្តប៉ៃលិន៖         នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី មានករណីប្រជាពលរដ្ឋធ្វើអត្តឃាត(ចងក)០១ករណី។ ជនរងគ្រោះឈ្មោះ ប៊ិត សុចាន់ណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅចំណុចផ្ទះរបស់សព ស្ថិតនៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន។
   បើតាមការសាកសួរបំភ្លឺពីម្ដាយរបស់សពឈ្មោះ ផូ សាមឿន អាយុ៤៤ឆ្នាំបានឱ្យដឹងថា, នៅវេលាម៉ោង០៨និង១០នាទី ថ្ងៃ/ខែ/ឆ្នាំដដែល កូនរបស់គាត់បានដើរទៅសាលារៀនព្រៃមង្គលកន្លែងគាត់លក់បបរ ពេលហូបបបររួចបានជិះម៉ូតូមកផ្ទះពីរនាក់គាត់វិញ ដោយបម្រុងនាំកូនទៅកាត់សក់ តែកូនប្រាប់ថាខ្ញុំអត់ទៅទេ ពេលនោះគាត់បានប្រាប់ថា បើមិនទៅទេនៅផ្ទះបោសសម្អាតផ្ទះផង។ ប្រាប់រួចហើយគាត់ក៏បានជិះម៉ូតូទៅផ្សារប៉ាងរលឹម លុះមួយសន្ទុះក្រោយមកគាត់បានខលទូរស័ព្ទទៅកូនបីបួនដងតែគ្មានអ្នកលើក។ ពេលគាត់មកដល់ផ្ទះវិញឃើញផ្ទះបិទទ្វារជិត ហើយបានស្រែកហៅកូន តែមិនឮឆ្លើយ។
រំពេចនោះគាត់បាននិយាយថា អាអូនកូនឯងដេកអីទាំងព្រឹកអញ្ចឹង ហើយបានបើកទ្វារបន្ទប់ក្នុងផ្ទះបានឃើញកូនប្រុសចងកនៅនឹងធ្នឹមផ្ទះដោយខ្សែគោ ពណ៌ស។ ពេលឃើញដូច្នេះគាត់យកកាំបិតចិតបន្លែ កាត់ខ្សែដើម្បីធ្វើការសង្រ្គោះកូន និងបានដឹកកូនទៅមណ្ឌលសុខភាពក្រចាប់ តែគ្រូពេទ្យពិនិត្យប្រាប់ថា កូនរបស់គាត់បានស្លាប់បាត់ហើយ  គាត់និងសាច់ញាតិបងប្អូនដឹកសពត្រឡប់ទៅផ្ទះវិញ។
ករណីខាងលើនេះសមត្តកិច្ចជំនាញសង្ស័យថាជនរងគ្រោះមានវិបត្ដិផ្លូវចិត្ដបានផុសនៅលើទូរស័ព្ទថា លាហើយRiP ។

  ក្រោយគ្រូពេទ្យជំនាញនិងមន្រ្តីនគរបាលជំនាញធ្វើកោសល្យវិច័យរួច បានសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួនឯងប្រាកដមែន។

ក្រោយពីសមត្ថកិច្ចជំនាញនិងលោកគ្រូពេទ្យជំនាញពិនិត្យរួច សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅភូមិសង្កាត់ខាងលើ ៕