2023-06-15 03:06
170


ប៉ៃលិន÷ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនៃកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា÷កាលពីវេលាម៉ោង  ០៥ និង ៣០នាទី ថ្ងៃអង្គារ១០រោច ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ខែមីថុនា ឆ្នាំ២០២៣ ការបង្កាប់ករណីនេះដឹកនាំដោយលោក វ/ទោ ស្រី ម៉ន ប្រធានមន្ទីរស្រាវជ្រា និងបង្រ្កាបបទល្មេីស សហការជាមួយកម្លាំងមូលដ្ឋានស្រុកសាលាក្រៅ កម្លាំងចំនួន១៥នាក់ មធ្យោបាយរថយន្តចំនួន០៤គ្រឿង   ម៉ូតូចំនួ២គ្រឿងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន  និងមានការសម្របសម្រួលដឹកនាំនីតិវិធីដោយលោក ហេង ថៃផេង ព្រះរាជអាជ្ញារងខេត្តប៉ៃលិន បានចុះបង្រ្កាប


ជាក់ស្តែង ស្ថិតនៅភូមិផ្សារព្រំជេីង  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  យើងបានឃាត់ខ្លូនមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន១១នាក់ ស្រី០២នាក់ ក្នុងនោះ ជនជាតិចិនម្នាក់ ប្រុស 
១/ឈ្មោះ CHAIWAT ភេទប្រុស អាយ២៧ឆ្នាំ ជនជាតិថៃ ទីកំនៅកំណេីតប្រទេសថៃ បច្ចុប្បន្នស្នាក់នៅ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(មានថ្នាំ) ។ 
២/ឈ្មោះ REWAT ភេទប្រុស អាយុ20ឆ្នាំ ជនជាតិថៃ ទីកន្លែងកំណេីតប្រទេសថៃ បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(មានថ្នាំ) ។ 
៣/ឈ្មោះ SORAVIT  អាយុ21 ឆ្នាំ  ភេទប្រុស   ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅ ភូមិផ្សារព្រំជេីងឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (មានថ្នាំ)។ 
៤/ឈ្មោះ APICHAI  អាយុ24ឆ្នាំ ជនជាតិថៃ ទីកន្លែងកំណេីតប្រទេសថៃ  បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(មានថ្នាំ)
៥/ឈ្មោះ WORAWIT ភេទប្រុស ជនជាតិថៃ ទីកន្លែងកំណេីត(មានថ្នាំ)  ប្រទេសថៃ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
៦/ឈ្មោះ ANAWAT  ភេទប្រុស អាយុ២០ឆ្នាំ ទីកន្លែងកំណេីតប្រទេសថៃ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន  (មានថ្នាំ)
៧/ឈ្មោះ EKKACHAI  ភេទប្រុសអាយុ26ជនជាតិថៃ ទីកន្លែងកំណេីតប្រទេស បច្ចុប្បន្នរស់នៅភូមិផ្សារព្រំជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន 
៨/ឈ្មោះ SUPHAKON  ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិថៃ ទីកន្លែងកំណេីតប្រទេសថៃ បច្ចុប្ប្នន្ន ភូមិផ្សារព្រជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
៩/ឈ្មោះ MANYLAT  ភេទស្រី អាយុ២៣ឆ្នាំជនជាតិថៃ ទីកន្លែងកំណេីតប្រទេសថៃ បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រយកសាលាក្រៅ ខេត្តប៉ៃលិន (មានថ្នាំ)
១០/ឈ្មោះ MONTHAKAN  ភេទស្រី អាយ២៩ឆ្នាំ ជនជាតិថៃ ទីកន្លែងកំណេីត ប្រទេសថៃ បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រុំជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (អត់ថ្នាំ)
១១/ឈ្មោះ   LONG  FA  ភេទប្រុស អាយុ ៣២ឆ្នាំ ទីកន្លែងកំណេីត ប្រទេសចិន បច្ចុប្បន្នរស់នៅភូមិផ្សារព្រំជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (គ្មានថ្នាំ)   ។ 


+ វត្ថុតាងចាប់យកសរុប
១/ម្សៅក្រាមពណ៏សរចំនួន៨កញ្ចប់ ស្មេី៨.០ក្រាម ទាំងសំបក់
២/ម្សៅក្រាម (k)១កញ្ចប់ធំ និង ១៨០កញ្ចប់តូច ស្មេីនិង១៩៣ក្រាម ទាំងសំបក
៣/យ៉ាម៉ា៥កញ្ចប់ស្មេីរ១១៨៦គ្រាប់
៤/ថ្នាំក្រវីពណ៏ផ្កាឈូក៩គ្រាប់
៥/ថ្នាំបន្ទះគ្រាប់សំបកពណ៏ក្រហមសង្ស័យសារធាតុញៀនចំនួន៨បន្ទះ 
៦/កញ្ឆាក្រៀមចំនួនពីដុំ
៧/ជញ្ជីថ្លឹងថ្នាំញៀនចំនួន៣
៨/ទូដែកចំនួន២
៩/កាំភ្លេីងហ្គាសចំនួន០១ដេីម
១០/ទឹកសេរូក្អកផ្សំទឹកក្រធុម៥៧ដប
១១/ម៉ាស៉ីនអ៊ុតថងចំនួន០១
១២/ម៉ាស៉ីនក្រឡុកកញ្ឆាចំនួន០១
១៣/បំពងជកកញ្ឆាចំនួនមួយ
១៤/បំពងស៉ីយូហិតkមួយដុំ
១៥/ទឹកក្រធុមចំនួន២ដប
១៦/ថងសម្រាប់ច្រកមួយចំនួនធំ
១៧/សៀវភៅកសិករថៃចំនួន១ក្បាល
១៨/អត្តសញ្ញាតប័ណ្ណ១
១៩/ជញ្ជៀន១វង្ស
២០/ខ្សែក មួយខ្សែ
២១/ខ្សែដៃចំនួន២ខ្សែ 
២២/ស៉ីញអាវរូបព្រះមួយ
២៣/លិខិតឆ្លងដែនចំនួន៨

២៤/ទូរស័ព្ទដៃចំនួន ៨គ្រឿង
២៥/លុយបាតថៃចំនួន ៣ ៣២០បាត
ករណីខាងលើកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យព្រមទាំងវត្ថុតាង និងសម្ភារៈដែលបានដកហូតយកកមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថ ខេត្តប៉ៃលិនដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត ។