2023-06-29 03:06
297

ភ្នំពេញ​៖​ រថយន្តហាយឡេនឌ័របើកលឿនជ្រុលទៅបុករថយន្តព្រូសនៅត្រង់ផ្លូវបំបែកជាបួនវិល២ជុំទៅបោកផ្ទប់ជាមួយរ៉ឺម៉កលក់ស្បែកជេីងបណ្តាលឱ្យរងការខូចខាត ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីយប់​ ថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២៣​នៅត្រង់ចំណុចផ្លូវលេខ១១៣​ កែងផ្លូវលេខ៣៦០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣​ ខណ្ឌចំការមន។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2BL-0451 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣៦០​ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកហាយឡេនឌ័រ​ មិនចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវលេខ១១៣​ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿនហើយជ្រុលទៅបុករថយន្តព្រូសចំពីចំហៀងពេញទំហឹងបណ្តាលឱ្យវិល២ជុំទៅបោកផ្ទប់នឹងរ៉ឺម៉កលក់ស្បែកជើងគាបជាប់រងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។ ភ្លាមៗនោះរថយន្តបង្កបានបើកគេចខ្លួនបាត់​ទៅ។ 

ក្រោយកើតហេតុភាគីខាងរថយន្តព្រូសចេញថ្លៃជួសជុលទៅម្ចាស់រ៉ឺម៉កដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕