2023-10-04 03:10
239

(កំពត) ៖   នាថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៣នេះប្រជាពលរដ្ឋរស់នៅសងខាងផ្លូវវាងក្រុងកំពតក្រោយពីគម្រោងបានស្ថាបនារួចរាល់ នឹងធ្វើឲ្យពលរដ្ឋដែលមានប្រកបមុខរបនៅសងខាងផ្លូវវាងក្រុងនោះខណៈពេលបច្ចុប្បន្នស្ថានភាព ពួកគាត់មានការរកសុីលក់ដូរបានល្អប្រសើរឡើងវិញ។

ផ្លូវវាងក្រុងកំពតនេះពីមុន នៅពេលខែវស្សាមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទឹកលិចផ្លូវ និងមានជង្ហក់ភក់ជ្រៅៗ ដោយរថយន្តធំពិបាកធ្វើដំណើរ ហើយរថយន្តតូចមិនអាចធ្វើដំណើរបាននោះ ប៉ុន្តែនាបច្ចុប្បន្នត្រូវបានគម្រោងធ្វើការជួសជុលផ្លូវវាងក្រុងកំពតនេះនិងស្ថាបនាបានរួចរាល់មួយ100%វិញហើយ។

ចំណែកនាពេលនេះផ្លូវវាងក្រុងកំពតបានចាក់កៅស៊ូនិងស្ថាបនារួចរាល់ហើយនិងដាក់ឃឿនចំកណ្ដាលបានស្អាត ធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្តដែលប្រកបមុខរបរមួយចំនួនដូចជាអាហារដ្ឋាន និងតូបលក់អ៊ីវ៉ាន់មួយចំនួននៅតាមសងខាងផ្លូវវាងក្រុងកំពតបន្ទាប់ពីគម្រោងបានស្ថាបនារួចរាល់ហើយនោះ ឃើញថាប្រជាពលរដ្ឋនៅសងផ្លូវបានបើទ្វារប្រកបមុខរបលក់អ៊ីវ៉ានឡើងវិញ។

ម្ចាស់ការ៉ាស់ហាងលក់គ្រឿងបន្លាស់រថយន្តសុំមិនបញ្ចេញឈ្មោះ បាននិយាយឱ្យដឹងថាមួយរយៈពេលកន្លងមកនេះលោកបានឃើញគម្រោងស្ថាបនាថ្នល់ផ្លូវវាងក្រុងកំពតនេះបានរួចរាល់ មានអ្នកចូលជួសជុល ឬទិញគ្រឿងបន្លាស់រថយន្តបានគ្រាន់បើ ដោយសារតែកត្តាផ្លូវថ្នល់ស្អាតក្នុងការធ្វើដំណើរក៍បានស្រួល។

ប្រជាពលរដ្ឋនៅសងផ្លូវវាងក្រុងកំពតនេះបានឃើញគម្រោង ផ្លូវថ្នល់បានស្ថាបនាជួសជុលរួចរាល់បាន ១០០ភាគរយ ប្រជាពលរដ្ឋបានសង្កេតឃើញថា ផ្លូវវាងក្រុងកំពត បានចាប់ផ្តើមមានសកម្មភាពចរាចរណ៍ភ្ញៀវទេសចរនិងអន្តរជាតិជាច្រើនបានធ្វើដំណើរឆ្លងកាត់បានល្អប្រសើរជាបណ្ដើរៗ១ រយភាគរយឡើងវិញហើយ។

ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវវាងក្រុងកំពតនេះ បបានបង្ហាញក្ដីសង្ឃឹមយ៉ាងខ្លាំង នៅពេលផ្លូវនេះបានស្ថាបនាជួសជុលរួចរាល់ ការធ្វើដំណើរនឹងមានភាពស្រួល ហើយការប្រកបមុខរបរនានារបស់ពួកគាត់ នឹងមានភាពល្អប្រសើរឡើងវិញ។

វិស្វករប្រចាំការដ្ឋានសាងសង់ផ្លូវវាងក្រុងកំពត ឬផ្លូវលេខ ១៣៩A ខេត្តកំពត លោក នាក ចិន បានបញ្ជាក់ឲ្យដឹងថា ផ្លូវមានប្រវែង ៣,៦៧០ម៉ែត្រ ដែលស្ថាបនាជាផ្លូវកៅស៊ូរ DBST ផ្លូវនេះ បានចាប់ផ្តើមបើកការដ្ឋានស្ថាបនាជួសជុលឡើងវិញនៅក្នុងខែមេសា ឆ្នាំ ២០២២ កន្លងមកនេះ ហើយគ្រោងនេះនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ។

អ្នកប្រចាំការរដ្ឋានបានឲ្យដឹងបន្តថា ការស្ថាបនាជួសជុលផ្លូវវាងក្រុងកំពតនេះ ត្រូវគោរពតាមលក្ខណៈបច្ចេកទេសដែលមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ និងធានាគុណភាពជាប់បានយូរអង្វែងជាងការសាងសង់ពីមុនៗនោះ។

ពីព្រោះផ្លូវវាងក្រុងខេត្តកំពតនេះ ឬផ្លូវលេខ ១៣៩A ជាផ្លូវមួយសម្រាប់បញ្ចៀសរថយន្តធុនធំ ដោយមិនឲ្យបើកបរចូលឆ្លងកាត់ក្នុងក្រុងកំពតនោះឡើយ ហើយផ្លូវនេះបានតភ្ជាប់ពីផ្លូវជាតិលេខ ៣ នៅត្រង់ចំណុចក្លោងទ្វារខេត្ត ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៣៣ បន្តទៅកាន់តភ្ជាប់ជាមួយនិងខេត្តកែប។ (សឹង រ៉ាត់)