2023-07-16 08:07
215


ក្រុងព្រះសីហនុ  ៖កាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បុរសម្នាក់បើករថយន្តម៉ាក ROLLS ROYCE ពាក់ស្លាកលេខ កម្ពុជា F.B.5678 រួមដំណើរជាមួយស្ត្រីម្នាក់ចេញពីអាហារដ្ឋានមួយកន្លែងនៅមាត់សមុទ្រអូរឈើទាល បើកឆ្លងផ្លូវមិនប្រយ័ត្នប៉ះជាមួយម៉ូតូ១គ្រឿង ម៉ាក WINNER X ពាក់ផ្លាកលេខ ព្រះសីហនុ 1D-0228 រួមដំណើរគ្នា ៣នាក់បណ្តាលឱ្យរងរបួស រងការខូចខាត យានយន្តនិងបង្កការភ្ញាក់ផ្អើល ។


   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងតាមបណ្តោយផ្លូវឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
   សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ក្នុងហេតុការណ៍នេះភាគីខាងម៉ូតូរងបួសធ្ងន់ស្រាល៣នាក់។
   បច្ចុប្បន្នវត្ថុតាងខាងលើខាងនគរបាលជំនាញបានវាស់វែងនិងស្ទូចយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយតាមក្រោយ ។ 
   ក្រុង-ខេត្តព្រះសីហនុ ភាគច្រើនមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅពេលយប់ និងពេលរំលងអធ្រាត្របណ្តាលមកពីការបើកបរដោយល្បឿនលឿន មានសារជាតិស្រវឹង ខ្វះការយោគយល់គ្នា ដូចជាករណីនេះ រថយន្តទំនើប ROLLS ROYCE ពាក់ផ្លាកលេខពិសេស បើកបរខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យប៉ះនឹងម៉ូតូ ឈានដល់មានករណីរងរបួសចំនួន 3 នាក់ ៕