2023-12-25 08:12
124

ភ្នំពេញ៖ រថយន្ត ម៉ាក Mercedes CLA 45 មួយគ្រឿង ពណ៌ស (បិទស្កុតពណ៌ត្រួយចេក) ស្លាកលេខ 2BR-9829 បំពាក់បំពង់ស៊ីម៊ាំងកែច្នៃ (ប្រែន) បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកធ្វើការឃាត់ម្ចាស់មកអប់រំ ណែនាំ និងធ្វើកិច្ចសន្យា។ 

ការបង្ក្រាបក្មេងស្ទាវលេងស៊ីម៉ាំង បង្កការរំខានខាងលើ ធ្វើឡើងនៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវ ២៦៥ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

កងរាជអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា បន្ទាប់ពីបានអប់រំរួចអាវុធហត្ថខណ្ឌទួលគោក បានណែនាំម្ចាស់រថយន្ត ឲ្យដោះបំពង់ស៊ីម៊ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៊ាំងធម្មតាវិញ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណ:ជនតទៅទៀត ទេីបប្រគល់រថយន្តឲ្យត្រលប់ទៅវិញ៕