2023-07-28 05:07
275


ភ្នំពេញ ៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជិត៨យប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៦៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បុរសម្នាក់បើករថយន្តយ៉ាងលឿន បានរេចង្កូតទៅបុករះរទេះលក់សាច់អាំង និងរទេះលក់ម្ជូ រុញផ្ទប់ទៅបុកឡំប្រឺតាមួយគ្រឿងបន្ថែមទៀត ដែលចតនៅលើចិញ្ចើមផ្លូវ រងការខូចខាត។


   ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក ford ranger ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BB-7355 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ១៩៦៦ ក្នុងទិសដៅពីលិចមកកើតលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុករទេះលក់សាច់អាំង និងរទេះលក់ម្ជូ រុញផ្ទប់ទៅបុកឡំប្រឺតា ដែលចតនៅលើដងផ្លូវ បណ្តាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន ចំណែករថយន្តបង្កបន្តល្បឿន បើករត់ទៅមុខតែត្រូវប្រជាពលរដ្ឋតាមឃាត់បាន រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។
   បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចឲ្យភាគីទាំងសងខាងសម្រួលគ្នាដោយភាគីរថយន្តបង្ក ព្រមចេញថ្លៃសំណងការខូចខាត ទៅភាគីរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕