2023-10-27 05:10
430

(កំពត) ៖  នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣នេះលោក ហ៊ូ សុបុល នាយកវិទ្យាល័យព្រះនរោត្តមរណឬទ្ធី បានប្រាប់ឲ្យដឹងផងដើម្បីឆ្លើយតបទៅនឹងចក្នុវិស័យរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំក្នុងការបណ្ដុះបណ្ដាលផលិតធនធានមនុស្សប្រកបដោយសក្ក្រានុពលនិងប្រសិទ្ធភាពខ្ពស់រូបលោកនិងគ្រូលោកអ្នកគ្រូបានបង្រៀនណែនាំដល់សិស្សានុសិស្សឱ្យគោរពវិន័យមានផ្ទត់គំនិតច្រឡាញ់ការសិក្សាសុខភាពអនាម័យនិងបរិស្ថាននិងចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយក៏ដូចជា សម្អាតបន្ទប់រៀនសួនច្បារនិងទីធ្លាសាលារៀនរហូតមកតាមរយៈការរួមគ្នាធ្វើពលកម្មផ្សេងៗ។

នាយកវិទ្យាល័យព្រះនរោត្តមរណឫទ្ធិ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពតបានបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡាបានបញ្ចូលវិទ្យាល័យព្រះនរោត្តមរណឫទ្ធិកជាសាលារៀនមួយក្នុងចំណោមសាលារៀនអភិវឌ្ឍន៍១២០នៅទូទាំងប្រទេស ហើយលោកគ្រូនិងសិស្សប្តេជ្ញាធ្វើឲ្យសាលារៀននេះក្លាយជាសាលារៀនគំរូ មានអនាម័យ បរិស្ថានស្អាត ដោយជ្រកក្រោមពាក្យស្លោក សាលាស្អាត គ្រូល្អ សិស្សពូកែ។
នាបច្ចុប្បន្ន វិទ្យាល័យព្រះនរោត្តមរណឫទ្ធិត្រូវបានក្រសួងបញ្ចូលជាសាលារៀនមួយក្នុងចំណោមសាលារៀនអភិវឌ្ឍន៍១២០ នៅទូទាំងប្រទេសថ្នាក់ដឹកនាំសាលា គ្រូបង្រៀន និងសិស្សានុសិស្សប្តេជ្ញានឹងរួមគ្នាធ្វើឲ្យវិទ្យាល័យព្រះនរោត្តមរណឫទ្ធិក្លាយជា សាលារៀនគំរូ មានអនាម័យ បរិស្ថានស្អាត ដោយជ្រកក្រោមពាក្យស្លោក “សាលាស្អាត គ្រូល្អ សិស្សកែ។

យុវសិស្ស ឈុន លៀប សិស្សពូកែប្រចាំសាលា រៀនថ្នាក់ទី១២ A បានលើកឡើងថា តាមរយៈការខិតខំ បង្រៀន និងណែនាំរបស់លោកគ្រូ អ្នកគ្រូ សាលារៀនទទួលបានសមិទ្ធផលជាច្រើន សាលាកាន់តែស្អាត សិស្សកាន់តែពូកែច្រើន រហូតមានសិស្សទទួលបានជ័យលាភីមេដាយប្រាក់ថ្នាក់ជាតិ ផ្នែកគណិតវិទ្យា។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោកតាក ហាប់ បានបញ្ជាក់ថា លោកគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការសាបព្រោះគ្រាប់ពូជល្អ ដើម្បីបណ្តុះគំនិតដល់សិស្សឲ្យស្រលាញ់ការសិក្សារៀនសូត្រ និងចូលរួមថែរក្សាបរិស្ថាន អនាម័យនៅក្នុងសាលា ដើម្បីឲ្យសាលារៀនក្លាយជាកន្លែងគំរូល្អ ពិសេសគាំទ្រចំពោះការប្តេជ្ញាអនុវត្តតាមពាក្យស្លោក សាលាស្អាត គ្រូល្អ សិស្សពូកែ ពិតជាបានឆ្លើយតបតាមការចង់បានរបស់មន្ទីរ ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។

លោក ហ៊ូ សុបុល នាយកវិឡាល័យព្រះរោត្តមរណឬទ្ធីបានបញ្ជាក់ឱ្យដឹងថា ខេត្តកំពតមាន២សាលាដែលជាប់ចំណាត់ថ្នាក់មានមេត្រីបរិស្ថាន ១. វិទ្យាល័យសម្តេចជាស៊ីមអង្គជ័យ ស្រុកអង្គជ័យ ២. សាលាបឋមសិក្សាអង្គជុំ ស្រុកជុំគិរី  និងមានសាលារៀន៨ត្រូវបានក្រសួងបញ្ចូលជាសាលារៀនអភិវឌ្ឍន៍បានល្អ។(សឹង រ៉ាត់)