2023-04-30 08:04
526


ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍ពីមន្ត្រីនគរបាលជំនាញប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា÷នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣  លោក វរសេនីយ៍ទោ សេង ចិន្តា នាយការិយាល័យប្រឆាំងគ្រឿងញៀន  បានដឹកនាំកម្លាំងការិយាល័យចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និង បង្ក្រាបជាក់ស្តែងក្នុងករណីជួញដូរ  និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចចំការមួយកន្លែងនៅជិតវត្តអូរអិល ស្ថិតក្នុងភូមិអូរអិល  ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ 


បើតាមប្រភពពីមន្ត្រីនគរបាលជំនាញគ្រឿងញៀនបានបន្តថា÷នៅពេលចុះបង្ក្រាបនិងស្រាវជ្រាវជាក់ស្តែងកម្លាំងយើងបានចូលទៅដល់ក៏ប្រទះឃើញជនសង្ស័យម្នាក់កំពុងអង្គុយនៅជិតរោងចំការ កម្លាំងក៏បានធ្វើការឃាត់ខ្លួនដើម្បីសាកសួរ និងឆែកឆេរលើដងខ្លួនជនសង្ស័យរកឃើញ(ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាម៉ាទឹកកក)ចំនួន០១កញ្ចប់ រួចក៏បន្តធ្វើការឆែកឆេររោងចាំចំការនិងបានរកឃើញថ្នាំញៀនចំនួន០៩កញ្ចប់បន្ថែមទៀត។
ក្នុងកិច្ចប្រត្តិបត្តការខាងលើនេះកម្លាំងទទួលលទ្ធផលដូចខាងក្រោម ៖
១.នាំខ្លួនជនសង្ស័យម្នាក់ ដែលមានឈ្មោះដូចខាងក្រោម
-ឈ្មោះ  យឹង ចាន់ថា  ភេទប្រុស  អាយុ ៣៨ឆ្នាំ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(បានតេស្តទឹកនោមវិជ្ជមាន+)
២.សម្ភារៈនិងវត្ថុតាងមាន៖
-ម្សៅក្រាមសថ្លា(សង្ស័យថាជាម៉ាទឹកកកចំនួ១០កញ្ចប់)
-បារីអេឡិចត្រូនិច(វេប)ចំនួន០៧ ទឹកថ្នាំវេបចំនួន០២ដប
-គ្រាប់កាំភ្លើងអាការចំនួន១៥គ្រាប់
-ជញ្ជីងចំនួន០១
-កាំភ្លើងឆ្នៃចំនួន០២ដើម
-អំពូល០៣(សម្រាប់ជក់)
-ដែកកេះ០១និងថង់សម្រាប់វេចមួយចំនួន
-ម៉ូតូចំនួន០១គ្រឿង ម៉ាកវ៉េវ ស៊េរីចាស់ (អត់អាវ )ពាក់ស្លាកលេខភ្នំពេញ1K 0535 
-ក្នុងករណីខាងលើ កម្លាំងជំនាញយើងបានធ្វើការនាំខ្លួនជនសង្ស័យខាងលើ និងសម្ភារៈវត្ថុតាង មកកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធីបន្ត៕