2023-07-28 02:07
258

ព្រះសីហនុ៖ ជនអនាមិកបានយកអាវុធខ្លី ០១ដើម យកមកផ្លុងចោល នៅក្បែរចេត្តិយ៍ វត្តលើ ក្នុងក្រុងព្រះសីហនុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចយ៉ាងខ្លាំង ចុះធ្វើការត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ។ 

 ករណីប្រទះឃើញអាវុធខ្លី ០១ដើម ដែលជនអនាមិកយកមកផ្លុងចោលនេះ បានកើតឡើង នៅព្រឹកថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៣នេះ គុម្ភននោង ក្បែរចេត្តិយ៍ វត្តលើ ស្ថិតក្នុងសង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ 

 សេចក្តីរាយការណ៍បឋម បានឲ្យដឹងថា អាវុធខ្លី ០១ដើម មិនស្គាល់ម៉ាក ពណ៌ខ្មៅ ត្រូវបានប្រជាពលរដ្ឋប្រទះក្បែរចេត្តិយ៍ រួចរាយការណ៍ជួនសមត្ថកិច្ចភ្លាមៗ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដែលបានយកមកផ្លុងចោលនេះ។ សេចក្តីរាយការណ៍បានបន្ថែមទៀតថា ចំពោះអាវុធដែលបានប្រទះឃើញមិនទាន់ដឹងពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ។ 

 បច្ចុប្បន្ន សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើការស្រាវករណីប្រទះឃើញអាវុធខ្លីនេះផងដែរ៕