2024-02-29 07:02
58

រតនគិរី៖     អំពើឃាតកម្មប្អូនប្រុសមានសតិមិនគ្រប់លក្ខណៈបានយកពូថៅកាប់លើបងស្រីបង្កើត និងបងថ្លៃសុះសាច់បណ្តាលឲ្យស្លាប់នៅនឹងកន្លែងបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
    សមត្ថកិច្ចបានឲ្យដឹងថា អំពើឃាតកម្មសម្លាប់គ្រួសារមួយដ៏សាហាវប្អូនសម្លាប់បងស្រី និងបងថ្លៃនេះ កើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតគិរី។
   សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ហាន ហ៊ន អាយុជាង ៦០ឆ្នាំ ជាកសិករ ជនជាតិខ្មែរ ត្រូវជាបងថ្លៃ និងប្រពន្ធនៅមិនទាន់អត្តសញ្ញាណនៅឡើយទេ ដោយសារសមត្ថកិច្ចកំពុងមមាញឹកក្នុងការចុះធ្វើកំណត់ហេតុ និងពិនិត្យកោសលវិច្ឆ័យទៅលើសព។
   សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជាប្ដីត្រូវបានគេកាប់ផ្នែកខាងក្បាលឡើងខ្ទេចខ្ទីមើលមិនស្គាល់។ រីឯប្រពន្ធកាប់បន្តិចបន្តួចទេ ដោយជនសង្ស័យនោះត្រូវជាប្អូនប្រុសស្ត្រីជនរងគ្រោះ ដោយមានសតិមិនគ្រប់ អាយុប្រហែលជាង ៤០ឆ្នាំ បានយកពូថៅកាប់ទៅលើបងថ្លៃ និងបងស្រីរបស់ខ្លួនបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ រួចរត់គេចខ្លួនបាត់ស្រមោល។
   ក្រោយពីសមត្ថកិច្ចចម្រុះចុះពិនិត្យ និងធ្វើកោសលវិច្ឆ័យលើសពជនរងគ្រោះរួចរាល់បានធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។

   ដោយឡែកជនដៃដល់ត្រូវបានសមត្ថកិច្ចជំនាញកំពុងចុះស្រាវជ្រាវចាប់យកមកអនុវត្តដើម្បីផ្ដន្ទោសទៅតាមផ្លូវច្បាប់៕