2023-04-06 06:04
405

ភ្នំពេញ៖​ ជនសង្ស័យ២នាក់ជិះម៉ូតូធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីនារីសិស្សសាលាម្នាក់បានសម្រេច​ពីចំណុចមុខវត្តធម្មត្រៃ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ ហេីយព្យាយាមជិះម៉ូតូគេចខ្លួនរហូតមកដល់ភូមិរំចេក​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីវេលាម៉ោង៤និង៥០នាទីរសៀល​ថ្ងៃទី០៥​ ខែមេសា​ ឆ្នាំ២០២៣។ 

    ជនសង្ស័យទី១ឈ្មោះ នឿន​ សំណាង​ ភេទប្រុស អាយុ១៩ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

ទី២ឈ្មោះ មាស​ សុខហេង​ ភេទប្រុសអាយុ២២ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិទ្រា៤​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​។ 

    ចំណែកជនរងគ្រោះឈ្មោះ ឡាក់​ សៀវអ៉ី​ ភេទស្រី អាយុ១៧ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅភូមិស្វាយតាមេឃ​ ឃុំកោះធំខ​ ស្រុកកោះធំ​ ខេត្តកណ្តាល។ 

   តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបនាងបានជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តេីរ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកនិច​ ពណ៌ស​ លាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ1JM -2902 មកធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកIPHONE 11 របស់នាងបានសម្រេចហេីយព្យាយាមជិះម៉ូតូគេចខ្លួន​   ភ្លាមនោះរូបនាងក៏ជិះម៉ូតូដេញតាមពីក្រោយដោយស្រែកថាចោរៗរហូតទៅដល់ចំណុចភូមិត្រពាំងរំចេកជនសង្ស័យក៏បើកម៉ូតូទៅបុកឡំប្រឺតាបណ្តាលឱ្យដួល​ ភ្លាមនោះកម្លាំងល្បាតរបស់នគរបាលសង្កាត់ចោមចៅទី១ក៏ឃាត់ខ្លួនបានតែម្តង។ 

   បច្ចុប្បន្ន​ទូរស័ព្ទត្រូវបានប្រគល់ជូនជនរងគ្រោះវិញ ដោយឡែកជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕