2023-04-04 04:04
308

ខេត្តកោះកុង៖ កម្លាំងសមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ ខេត្ត​កោះកុង​ បានឃាត់ខ្លួនស្រ្តីម្នាក់តាមដីកា ពីបទប្រើហិង្សាដោយចេតនា នៅស្រុកបូទុមសាគរ​ កាលពីវេលាម៉ោ ១៦និង២០នាទីរសៀល​នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ។

យោងតាម​មន្ត្រី​ផ្នែកព្រហ្មទណ្ឌ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​បានចាប់ឃាត់ខ្លួន  ឈ្មោះ សុខ ចន្ធី ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង តាមដីកាបង្គាប់អោយចាប់ខ្លួន លេខ៧៣០ ត.ព/២៣ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ចេញដោយលោក ប្រសើ រ៉នី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង ត្រូវចោតពីបទ ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ដែលប្រព្រឹត្ត នៅភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង កាលពីក្នុងឆ្នាំ២០២០។

បច្ចុប្បន្ន កម្លាំងជំនាញ​កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញចាត់ការបន្ត ៕