2023-07-30 01:07
145


ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនសង្ស័យលួចម៉ូតូម្នាក់ នៅសង្កាត់ច្រាំងចំរេះទី១ កាលពីថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង១៨និង៣០នាទី ចំណុចផ្ទះលេខ១២A ផ្លូវលេខ២១០ ក្រុមទី៤ភូមិ៤សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


ជនរងគ្រោះឈ្មោះ សឹង ចាន់ធី ភេទស្រី អាយុ៥៣ឆាំ្ន មានទីលំនៅផ្ទះលេខ១២A ផ្លូវលេខ ២១០ ភូមិ៤សងា្កត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញមុខរបរ លក់ដូរ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ហុក ប៊ុនធា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយប៉ាក ផ្លូវ៥ សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន។ សំភារៈបាត់បង់ ម៉ូតូចំនួន០១គ្រឿង ស្កូបពីពណ៌ក្រហមលេខភ្នំពេញ១HQ៨១០៥។ សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះដោយពុំបានដកសោម៉ូតូទេពេលនោះជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូស្កូបពីពណ៌ខ្មៅតាមផ្លូវ១០០៣ជនសង្ស័យឈ្មោះ ហ៊ុក ប៊ុនធាបានចុះពីម៉ូតូមិត្តភក្តិដើរចូលបុរិវិមានភ្នំពេញ ហើយបានឃើញម៉ូតូស្កូបពីពណ៌ក្រហម០១គ្រឿង មានសោជាប់នៅនិងម៉ូតូខ្លួនបានធ្វើសកម្មភាពលួចជិះចេញមកក្រៅបុរីវិមានភ្នំពេញ មកដល់កន្លែងសន្តិសុខយាម ជនសង្ស័យបានដួលម៉ូតូ សន្តិសុខបានជួយលើកម៉ូតូហើយជនសង្ស័យបានជិះម៉ូតូនោះ ទៅលក់នៅឃ្លាំងរំសេវ បានប្រាក់ចំនួន៣០០$ (បីរយដុល្លារ) យកមកចែកគ្នាបីនាក់ក្នុងម្នាក់បាន១០០$(មួយរយដុល្លារ)។

ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ កំលាំងប៉ុស្តិ៍ និងកំលាំងជំនាញខណ្ឌ បានចុះស្រាវជ្រាវ តាមរយៈកាំមេរ៉ាសុវត្តិភាព ក្នុងបុរី បានស្គាល់អត្តសញ្ញាណជនសង្ស័យ លុះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០០និង១៥នាទី កំលាំងល្បាតឃើញជនសង្ស័យ បានឃាត់យកមកសាកសួរ នៅប៉ុស្តិ៍ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូស្កូបពីនៅបុរីវិមានភ្នំពេញ ពិតប្រាកដមែន និងបានកសាងសំណុំរឿងបញ្ជូនទៅអធិការដើម្បីធ្វើតាមនីតិវិធី។
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៦៖០០នាទី កំលាំងផ្នែកជំនាញ និងប៉ុស្តិ៍ ជាមួយគណៈបញ្ជាការឯកភាពសង្កាត់ ចុះដកហូតម៉ូតូស្កុបពីពណ៌ទឹកបិច 1kE5016 លេខតួ លេខម៉ាស៊ីន0430p5383354 នៅផ្ទះលេខ២៩៩៩ ផ្លូវបេតុង ក្រុម២ ភូមិក សង្កាត់ច្រាំចំរេះ២ ខណ្ឌឫស្សីកែវ។ ឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូបន្ថែមម្នាក់ទៀត ឈ្មោះ ហាំ សានី ភេទប្រុស អាយុ៣២ឆ្នាំ មុខគ្មាន ប្រើប្រាស់គ្រឿងញៀន ។ ដកហូតម៉្សៅក្រាមសថ្លា សង្ស័យគ្រឿងញៀននិងម៉ូតូធ្វើសកម្មភាពខាងលើ រក្សាទុកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕