2023-09-27 11:09
230

បាត់ដំបង៖ បុរសម្នាក់ពិតជាមានជីវិថ្លៃមែន ធ្លាប់បានធ្វើអត្តឃាត ចំនួន ០២លើក កន្លងមក ប៉ុន្តែមិនបានសម្រេច លុះដល់លើកទី០៣នេះយកកាំបិតអារ.កផង និងផឹកទឹកអាស៊ីតផង នៅតែមិនបានសម្រេចដដែល ត្រូវបានម្តាយក្មេង និងសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះនៅពេទ្យទៅកាន់មន្ទីរបង្អែកស្រុកមោងប្ញស្សី ខណៈបុរសរូបនេះក្រាញននៀលមិនចង់ឡើងលើរថយន្តសង្គ្រោះបន្ទាន់ឡើយ។

ករណីប៉ុនប៉ងធ្វើអត្តឃាត អា.ក និងផឹកទឹកអាស៊ីតខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅចំណុច ភូមិកោះធំ ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ជនរងគ្រោះមនាឈ្មោះ សាន់ ឌី ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិ-ឃុំកើហេតុ ធ្លាប់មានប្រវត្តិធ្វើអត្តឃាតសម្លាប់ខ្លួន ចំនួន ០៣លើកសរុបទាំងលើកនេះ ប៉ុន្តែមិនបានសម្រេចឡើយ។

តាមរបាយរបស់នគរបាលមូលដ្ឋាន បានឱ្យដឹងថា  ជនរងគ្រោះឈ្មោះ សាន់ ឌី បានប្រើប្រាសកាំបិតវែងអារ.កខ្លួនឯង និងបានចាក់ទឹកអាស៊ីតពីក្នុងអាគុយយកទៅផឹកថែមទៀត ប៉ុន្តែមិនស្លាប់ ត្រូវបានម្ដាយក្មេក និងកូនតូចៗដេកនៅក្បែរដឹកទាន់ស្រែកហៅអ្នកជិតខាងឱ្យជួយ រាយការណ៍ប្រាប់សមត្ថកិច្ច និងហៅរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកស្រុកមោងប្ញស្សី មកដឹកយកទៅសង្គ្រោះអាយុជីវិត ខណៈជនរងគ្រោះក្រាញននៀលមិនចង់ឡើងរថយន្តសង្គ្រោះឡើយ។ របាយការណ៍បានឱ្យដឹងទៀតថា បុរសដែលប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនលើកមិនបានសម្រេចមានប្រពន្ធ និងកូនចំនួន ០៤នាក់ក្នុងបន្ទក់ បានធ្វើចំណាកស្រុកទៅរកស៊ីនៅស្រុកវាលវែង។

តាមសាច់ញាតិបានបំភ្លឺប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានត្រឡប់មកពីស្រុកគេមកលេងកូនៗ ដែលរស់នៅជាមួយម្តាយក្មេងភូមិ-ឃុំខាងលើប្រមាណ ៣ទៅ៤ថ្ងៃកន្លងមកហើយ ប៉ុន្តែមិនដឹកជាមូលហេតុអ្វី? នៅសុខៗសម្រេចធ្វើអត្តឃាតសម្លាប់ខ្លួនដោយយកកាំបិតអារ.ក និងផឹកទឹកអាស៊ីតទាំងកណ្តាកអាធ្រាត្របង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តាមសាច់ញាតិបញ្ជាក់ថា ឈ្មោះ សាន់ ឌី ធ្លាប់ធ្វើអត្តឃាតខ្លួនឯងចំនួន ០២លើក កន្លងមកហើយ នេះជាលើកទី០៣ តែមិនបានមិនបានសម្រេច។ ប្រភពបន្តទៀតថា នៅយប់កើតហេតុជនរងគ្រោះបានចេញទៅឆ្លុះត្រី ប៉ុន្តែពេលមកដល់ផ្ទះបានដេកលើអង្រឹងស្រាប់តែម្តាយក្មេងឮសំឡេងដូចមនុស្សត្រដចង់ដាច់ខ្យល់ទៅមើលឃើញកូនប្រសារមានឈាមស្រោចជោគខ្លួនប្រាណ ទើបផ្អើលឆោឡោស្រែហៅអ្នកជិតខាងជួយហៅរថយន្តសង្គ្រោះ និងរាយការណ៍ជូនដល់សមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ។

បច្ចុប្បន្ន ជនរងគ្រោះកំពុងស្ថិតក្នុងការជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ទោះជាយ៉ាងណាជីវិតរបស់បុរសម្នាក់នេះ ពិតជាថ្លៃមែនដែលមច្ចរាជមិនអាចតថ្លៃបាន៕