2024-01-20 11:01
76

រាជធានីភ្នំពេញ: ក្រុមក្មេងទំនើងចំនួន១៨នាក់ ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ០៣ករណីផ្សេងគ្នា នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការបង្ហាញមុខកាលពី ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ។
   សមត្ថកិច្ចបញ្ជាក់ថា៖ ជនសង្ស័យជាក្មេងទំនើងទាំង១៨នាក់ខាងលើ៖ក្រុមទី១ មានចំនួន០៥នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសធាក់ប្លន់យកម៉ូតូចំនួន០៣លើក ហើយត្រូវសមត្ថកិច្ចនគរបាលខ័ណ្ឌកំបូលបង្រ្កាបបាន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។ក្រុមទី២ មានចំនួន០៦នាក់ ពាក់ព័ន្ធនឹងប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធខុសច្បាប់ត្រូវ កម្លាំងជំនាញ   ព្រហ្មទណ្ឌបង្រ្កាបបានកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ក្នុងនោះសមត្ថកិច្ចក៏បានដកហូតវត្ថុតាងអាវុធខ្លីប្រើហ្គាស  ចំនួន ០១ដើម ម៉ូតូ០២គ្រឿង និងកាំបិតបុ័ងតោចំនួន០២ ផងដែរ។ ក្រុមទី៣   មានចំនួន០៧នាក់ ពាក់ព័ន្ធធ្វើសកម្មភាពហិង្សាដោយចេតនាមានស្ថានភាពទម្ងន់ទោស ត្រូវកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បង្ក្រាបបានកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅក្នុងទឹកដីខណ្ឌប្ញស្សីកែវ។ 
   បន្ទាប់ពីបង្ហាញមុខរួចក្រុមជនសង្ស័យទាំង១៨នាក់ខាងលើនេះត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។