2023-05-01 04:05
290


ព្រះសីហនុ៖ ប្រធានគ្រប់គ្រងទូរទ្សជាតិលោក ឃឹម វុទ្ធី ត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ស្តីបន្ទោសខ្លាំងៗពាក់ព័ន្ធករណីមិនផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គាមឱ្យប្រជាពលរដ្ឋ បានទស្សនាខណៈគ្រាប់ហែរ «ព្រះអគ្គីកីឡា» បានក្លាយទៅជាបុណ្យសម្រាប់នៅតាមបណ្តាខេត្ត។


សម្ដេចតេជោ ហ៊ុន សែន បានធ្វើការស្តីបន្ទោសប្រធានទូរទស្សន៍ជាតិ យ៉ាងដូចន្នេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពអបអរសាទរខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នៅព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នេះ នៅក្រុងព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា «យប់មិញនេះខ្ញុំជាមួយជា សុផារ៉ា ជាមួយចាន់ថុល នាំគ្នាឡើងពីទឹកមកទៅបើកទូរសទ្សន៍មើលបាល់ទាត់ បើមើលប៉ុស្តិ៍ណាក៏មិនឃើញផ្សាយបន្ទាប់មកក៏ទូរសព្ទទៅទូរទ្សន៍ជាតិសួរនាំវាឆ្លើយថា «វាផ្សាយតែរវាងគូរខ្មែរនឹងគូរបរទេសទេ ខ្ញុំថាម៉ាអាងា….ប់»។ សម្តេចតេជោបន្ថែមថា «ស៊ីហ្គេមនៅសល់តែប៉ុន្មានថ្ងៃទៀត ៤ថ្ងៃទៀតនេះ គ្រាប់តែហែរស៊ីហ្គេម គឺក្លាយទៅជាបុណ្យមួយនៅតាមខេត្ត ហេតុអ្វី? គេប្រកួតប្រជាជនចង់មើលឯងមិនព្រមផ្សាយ»។
សម្តេចតេជោ ហ៊ុន សង្កត់ធ្ងន់ៗថា «ល្ងាចនេះត្រូវផ្សាយឱ្យបាន បើផ្សាយមិនបានអគ្គនាយកដកទាំងអស់ អត់មានទុកមួយទេប្រាប់ឱ្យហើយ។ នាយករដ្ឋមន្ត្រីត្រូវការប្រទេសនេះក្លាយទៅជាបុណ្យរបស់ជាតិ សម្រាប់ប្រជាជនកម្ពុជា មោធនភាពរបស់ប្រជាជនកម្ពុជា រឿងនេះហេតុអី…..ទុកឱ្យប្រទេសខ្មែរស្ងប់ស្ងាត់អញ្ចឹងក្នុងពេលស៊ីហ្គេមគេប្រកួតម៉េចមិនព្រមផ្សាយមើលគ្រប់ទូរទស្សន៍ទាំងអស់ឱ្យភ្ញាក់រលឹកមើល»
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អាទូរទស្សន៍ជាតិ និងរដ្ឋមន្ត្រីវាទៅណាអស់ ខ្ញុំបានរំឭកហើយតាំងពីមុនការផ្សាយនេះ ត្រូវយកចិត្តទុកដាក់ វាមានអី! វាដេកធ្វើមិនដឹង ទីចុងបំផុតឯងចាំមើល។ ប្រសិនបើធ្វើទូរទស្សន៍ប៉ុណ្ណឹងមិនបាន ធ្វើរដ្ឋមន្ត្រីប៉ុណ្ណឹមិនបាននាំចេញឱ្យអស់ដកមុនស៊ីហ្គេមហ្មងនិយាយឱ្យច្បាស់អញ្ចឹងចុះ អីក៏យ៉ាប់មាំម្លេះ! លុយវាទៅណាអស់ទៅហើយរថយន្តទូរទស្សន៍ទៀត គេយកចេញពីមជ្ឈមណ្ឌលផ្សាយឯកគ្រាន់តែកាច់យកសោះមិនព្រមធ្វើ»។ 
សម្តេចតេជោ បន្ថែមទៀតថា «គ្រាន់តែទូរទស្សន៍ជាតិផ្សាយហើយទូរទស្សន៍ដ៏ទៃទៀតនាំគ្នាផ្សាយឱ្យវាសប្បាយ ហេតុអ្វីមិនយកចិត្តទុកដាក់? ត្រឡប់យប់នេះម៉ោង៩បើអត់ឃើញផ្សាយនឹងអស់ដំណែងទាំងយប់ជាមួយ ហ៊ុន សែន ធ្វើការលឿនណាស់ កុំមកបង្ខួចព្រឹត្តិការណ៍របស់គេក្នុងពេលខ្លួនឯងមានសម្ភារៈគ្រប់គ្រាន់ទទួលបន្ទុកការងារផ្សព្វផ្សាយ។ ថ្ងៃនេះឈ្លាតជេរ ខៀវ កញារីទ្ធ និងអគ្គនាយកទូរទស្សន៍ជាតិ»៕