2023-07-03 04:07
273

ភ្នំពេញ៖ លោកវរសេនីយ៍ឯក​ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក​ នៅថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ បាន​ដឹកនាំកម្លាំងប្រជុំជួរគោរព​ទង់ជាតិ​ នៅអធិការដ្ឋាននគរបាលខណ្ឌ ដោយមាន​ការ​ចូលរួម​ ពីលោក​ លោក​ស្រី​ អធិការរង​ លោក​នាយផ្នែក នាយប៉ុស្ដិ៍ នាយរងប៉ុស្ដិ៍ និងមន្ត្រី​ក្រោម​ឱវាទទាំងអស់។​   

ឆ្លៀតក្នុងឱកាសនេះ លោកអធិការបានផ្សព្វផ្សាយផែនការរបស់លោកឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បីយកទៅអនុវត្តឱ្យទទួលបានជោគជ័យ។​

លើសពីនេះលោកអធិការបានណែនាំ ដល់កម្លាំងគ្រប់ផ្នែកជំនាញទាំងអស់ត្រូវពង្រឹង និងយកចិត្ដទុកដាក់លើការងារជំនាញរបស់ខ្លួននីមួយៗ ត្រៀមចេញអន្តរាគមន៍​ ចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រស្មុកស្មាញ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ទប់ស្កាត់​កុំឲ្យមានបទល្មើសកើតឡើង និងជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះនៅក្នុងមូលដ្ឋាន។

ជាពិសេសផ្នែកសន្ដិសុខ ត្រូវក្ដាប់សភាពការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ ហើយប្រញ៉ាប់រាយការណ៍។   

ជាកិច្ចបញ្ចប់លោកអធិការ បានណែនាំបន្ថែមដល់កម្លាំងទាំងអស់ត្រូវគោរពវិន័យ ត្រូវកាត់​សក់ខ្លីជានិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យវត្តមានកម្លាំង វេនប្រចាំបញ្ជា ជាពិសេសត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនជៀសវាងកើតជម្ងឺផ្សេងៗ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ ដើម្បីការពារកូវីដ១៩​ ទាំងអស់គ្នា៕