2024-03-21 08:03
49

កោះកុង៖ ជនរងគ្រោះក្នុងករណីឃាតកម្មសម្លាប់ច្រកចូលក្នុងវ៉ាសើលីសយកមកប្លុងចោលចោលនៅតាមផ្លូវ នៅស្រុកបុទមសាគរ ដែលមានស្នាមចាក់សាក់លើកំភួនដៃ «ចងចាំ០៥.០៩.២១» ត្រូវបានស្គាល់អត្តសញ្ញាច្បាស់លាស់ហើយ គិតត្រឹមរសៀលថ្ងៃទី២១ មីនា ២០២៤ នេះ។
  តាមសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីឈ្មោះ ដួង ជីផា អាយុ ៣៤ឆ្នាំ បានអះអាងថា ត្រូវជាបងស្រីបង្កើតជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ប្អូនរបស់គាត់មានឈ្មោះ ដួង សង្ហា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ TI គ្រប់គ្រងស័រវើនៅស្តាយបាមួយកន្លែង នារាជធានីភ្នំពេញ មានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ 
ស្ត្រីរូបនោះបានបញ្ជាក់ថា គាត់សម្គាល់ភិនភាគប្អូនប្រុសរបស់ខ្លួន គឺត្រង់ចំណុចចាក់សាក់នៅកំភូនដៃខាងឆ្វេងនូវពាក្យថា «ចងចាំ០៥.០៩.២១» ខណៈចូលមកបំភ្លឺជូនសមត្ថកិច្ចដោយបង្ហាញនូវសៀវភៅស្នាក់នៅផងដែរ។
   សូមរំឭកថា នៅវេលាម៉ោង ០៤និង៣០នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនរងគ្រោះម្នាក់ ត្រូវបានឃាតករសម្លាប់ច្រកក្នុងវ៉ាលីសយកមកបោះចោល នៅចំណុចក្បែរផ្លូវលេខជាតិលេខ៤៨ ស្ថិតនៅភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង និងបានរាយការណ៍ជួនសមត្ថកិច្ចភ្លាមៗ។
   ក្រោយទទួលព័ត៌មាន កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ អធិការដ្ឋាននគរបាលស្រុកបុទុមសាគរ និងមន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តបានចុះពិនិត្យសព បានបញ្ជាក់ថា «ជនល្មើសមុនស្គាល់បានធ្វើសកម្មភាពវាយបែកក្បាលជនរងគ្រោះផ្នែកខាងមុខហើយញាត់ចូលវាលីស ព័ណទឹកក្រូចហើយយកមកបោះប្លុងចោលនៅចំណុចខាងលើប្រហែលរយៈពេល០៣ថ្ងៃមកហើយ»។
  ប្រតិបត្តិការខាងលើសមត្ថកិច្ចចម្រុះពិនិត្យ និងសាកសពមិនស្គាល់អត្តសញ្ញាណមានភេទប្រុសជនជាតិខ្មែរ នឹងនៅលើដើមដៃឆ្វេងមានចាក់សាក់ជាអក្សរខ្មែរថា «ចងចាំ០៥.០៩.២១» ដោយមានសភាពហើមស្អុយរលួយ។
  ក្រោយពិនិត្យហេតុរួចរាល់សមត្ថកិច្ចបានប្រគល់សាកសពជូនអធិការដ្ឋាននគរបាលស្រុកបូទុមសាគរចាត់ចែងបញ្ចុះសព និងស្រាវជ្រាវរកសាច់ញាត្តិដែលបាត់សមាជិកគ្រួសារ លុះថ្ងៃទី២១ ខែមីនា ក្រុមក្រុមគ្រួសារចេញមកអះអាងថា សពមានឈ្មោះ ដួង សង្ហាតែម្តង។
បច្ចុប្បន្ន សាកសពត្រូវបានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី និងបន្តស្រាវជ្រាវដើម្បីស្វែករកឃាត់ករយកមកចាត់ការតាមនីតិវិធីច្បាប់៕