2024-01-19 02:01
73

ខេត្តកំង់ស្ពឺ ៖  ផ្ទះពីរខ្នងត្រូវបានអគ្គិភ័យឆេះខ្ទេចខ្ទីក្លាយជាផេះផង់ដោយសារស្នាដៃ កូនចិត្តខ្មៅយកភ្លើងដុតព្រោះតែខឹងឪពុកម្តាយ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី ១៨ខែមករា ឆ្នាំ២០២៤ ស្ថិតនៅ ចំណុចភូមិត្រពាំងខ្ទំ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំង់ស្ពឺ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គីភ័យនេះបង្កឡើងដោយជនសង្ស័យឈ្មោះឌុច វ៉ុន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ  ។
ផ្ទះដែលអគ្គិភ័យឆាបឆេះខាងលើនេះទី១មានទំហំ៦m x៧m សង់អំពីឈើប្រក់ហ្វីប្រូស៊ីម៉ង់ ម្ចាស់ផ្ទះឈ្មោះ ឆាង ស៊ន ភេទប្រុស អាយុ៦២ឆ្នាំ ប្រពន្ធឈ្មោះ សុខ លី អាយុ៦២ឆ្នាំ ត្រូវជាឪពុកម្ដាយជនបង្ក ទី២ មានទំហំ៥m x៦m សង់អំពីឈើប្រក់ហ្វីប្រូស៊ីម៉ង់ ម្ចាស់ផ្ទះឈ្មោះ ឌុច កុសល ភេទប្រុស អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះ ហាំ វេត អាយុ៣៥ឆ្នាំ ត្រូវជាបងជនបង្ក។ចំពោះមូលហេតុសមត្ថកិច្ចបានប្រាប់ថាដោយសារជនបង្កខឹងឪពុកម្តាយ និងបងប្អូនមិននោះផ្ទះ។

យ៉ាងណានោះនៅក្នុងហេតុការណ៍ខាងលើនេះក៏មានសមត្ថកិច្ចជំនាញបានចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងទបអគ្គិភ័យនេះបានរលត់អស់ទៅវិញទាំងស្រុងមិនបណ្តាលឲ្យឆេះរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរនោះទេ។បន្ទាប់ពីកើតកើតហេតុជនបង្ក បានរត់គេចខ្លួន បាត់ ខណៈពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។