2023-03-23 02:03
530

កំពង់ឆ្នាំង៖ សពបុរសវ័យកណ្តាម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម វេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះ ស្ថិតនៅកន្លែងដេក ក្នុងផ្ទះផ្ទះ នៅភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងដោយប្លន់យកម៉ូតូមួយគ្រឿង និងទូរស័ព្ទដៃពីរគ្រឿងផងដែរ។ 

អធិការនគរបាលស្រុកសាមគ្គីមានជ័យ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ នុត សារឿន អាយុ ៥២ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ។ តាមសាក្យីបាននិយាយថា មុនពេលកើតហេតុជនរងគ្រោះបានចូលរួមផឹកស៊ីជាមួយគេនៅកន្លែងមួយហើយក៏ទាស់ ពាក្យសំដីគ្នាតឹងសរសៃកជនរងគ្រោះក៏បានត្រឡប់មកដេកនៅផ្ទះស្រាប់មានជនមិនស្គាល់មុខមកលួចចូលកាប់ និងចាក់ជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធម៌បំផុត។ បចចប្បន្ន សមត្ថកិច្ចជំនាញបានធ្វើកោលសវិច្ឆ័យលើសព និងបន្តការស្រាវជ្រាវរកមុខដៃដល់ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕